Post News Media ព័ត៌មានជាតិ ជិះម៉ូតូបុកគោ...

ជិះម៉ូតូបុកគោយន្តកន្រ្តៃ ស្លាប់ និងរបួស ២នាក់ នៅស្រុកបារាយណ៍

កំពង់ធំ: នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០៩និង៤០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ បុកគោយន្តកន្រ្តៃពីក្រោយ ក្នុងដំណើរស្របទិសគ្នាពីជើងទៅត្បូង បណ្តាលឲ្យស្លាប់ និងរបួសមនុស្ស២នាក់ តាមបណ្ដោយផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ ១២៥-១២៦ ស្ថិតក្នុងភូមិបឹងសំរឹទ្ធិ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ម៉ូតូបង្កម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ព្រីងទុំ ពាក់ស្លាកលេខ កំពង់ធំ1K-4623 បើកបរដោយឈ្មោះ ប្រាក់ ប្រុសពៅ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ជាងប៉ះឡាន មានទីលំនៅភូមិអូរសួរស្តី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្លាប់នៅមន្ទីរពេទ្យបង្អែកបារាយណ៍សន្ទុក រួមដំណើរជាមួយឈ្មោះ ស្រាន់ ភេទប្រុស អាយុ ១៣ឆ្នាំ មុខរបរសិស្ស របួសធ្ងន់ រស់នៅភូមិឃុំជាមួយគ្នា ទាំង២នាក់ មិនពាក់មួកសុវត្តិភាព។

មូលហេតុ៖ ជាបឋមបង្កដោយគោយន្តកន្រ្តៃគ្មានភ្លើង និងចំណាំងផ្លាតខាងក្រោយ។

ក្រោយពេលកើតហេតុ អ្នកបើកបរគោយន្តកន្រ្តៃបានរត់គេចខ្លួនបាត់ស្រមោល ដោយសមត្ថកិច្ច បានមកដល់ក៏ចុះវាស់វែង រួចយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋានគរបាលស្រុកបារាយណ៍។

បច្ចុប្បន្នក្មេងប្រុសរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកសព ស​មត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕