កំពង់ស្ពឺៈ នៅវេលាម៉ោង០៦ និង២៧នាទីព្រឹកថៃ្ងទី០៤ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដ២គ្រឿងបុកគ្នា បណ្ដាលឲ្យរបួសមនុស្សជាច្រើននាក់ នៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ១៣៣-១៣៤ ស្ថិតក្នុងភូមិខ្នុរអំពិល ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
រថយន្តម៉ាក HYUNDAIMighty ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ស្ពឺ 3A-1411 បើកបរដោយឈ្មោះ សាម ចន្ធី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិច្រកខ្លុងឃុំមនោរម្យ ស្រុកថ្ពង ដឹកកម្មករចំណុះ៤៩នាក់ (ស្រី៤៤នាក់)។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្ដដឹកកម្មករ បានធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏បានប៉ះគ្នាជាមួយរថយន្ដ០១គ្រឿង ម៉ាកHINO ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ស្វាយរៀង3A-0530 ធ្វើដំណើរច្រាស់គ្នា អ្នកបើកបរបានចុះរត់គេចខ្លួនបាត់ (ពុំស្គាល់អត្ដសញ្ញាណទេ សមត្ថកិច្ច កំពុងស្រាវជ្រាវ)។
ករណីនេះ បណ្ដាលឲ្យរងរបួសកម្មករកម្មការិនីចំនួន១២នាក់ ដាច់ដៃនិងរបួសធ្ងន់ចំនួន០៨នាក់។
មូលហេតុ៖ សមត្ថកិច្ច មិនទាន់បញ្ជាក់បាននៅឡើយទេ។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ច រួមទាំងក្រុមគ្រូពេទ្យជួយសង្រ្គោះ ដឹកបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ មួយចំនួនទៀតព្យាបាលនៅមណ្ឌលសុខភាពវាលពន់ ចំណែកជនរងគ្រោះខ្លាំង បានបញ្ជូនបន្ដទៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ៕














មតិយោបល់