ព័ត៌មានជាតិ

ដំណឹងស្វែងរកសាច់ញាតិ!! ក្មេងស្រី ២នាក់ ប្រហែលវង្វេងម្ដាយ ត្រូវសមត្ថកិច្ចរក្សាទុកនៅប៉ុស្តិ៍បែកចាន

កណ្ដាល: ដំណឹងរើសបានក្មេង! អធិការដ្ឋាននគរបាលស្រុកអង្គស្នួល នៅព្រឹកថ្ងៃទី១២ ខែសីហា​​ ឆ្នាំ២០១៩ ប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានប្រទះក្មេងស្រី ០២នាក់ អង្គុយនៅការ៉ាសសាំង PTT ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល និងបានផ្សព្វផ្សាយជូនដំណឹងតាមភូមិ រួចហើយតែមិនទាន់រកសាច់ញ្ញាតិឃើញនៅឡើយទេ ឥឡូវថែរក្សាពួកគាត់ទុកនៅប៉ុស្តិ៍បែកចាន៕

មតិយោបល់