ព័ត៌មានជាតិ

រន្ធត់ណាស់! ក្មេងប្រុសអាយុជាង ៨ខែម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ អ្នកកាសែតសួរ លោកអធិការស្រុកស្រីសន្ធរ ឆ្លើយថា ជាប់រវល់ប្រជុំ….

កំពង់ចាមៈ នៅវេលាម៉ោង ១០ និង ១៥នាទីព្រឹកថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៩ មានករណីក្មេងប្រុសម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ នៅចំណុចភូមិព្រែករំដេង(គ) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

ជនរងគ្រោះមានឈ្មោះ សុខ មករា អាយុ ៨ខែ ៥ថ្ងៃ មានទីលំនៅភូមិ-ឃុំកើតហេតុ (ស្លាប់)។

ក្រោយទទួលបានព័ត៌មានភ្លាម សមត្ថកិច្ច បានចុះត្រួតពិនិត្យដល់ទីតាំងខាងលើ និងធ្វើកំណត់ហេតុ រួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់៖ ករណីខាងលើនេះ ភ្នាក់ងារសារព័ត៌មាន Post News បានទំនាក់ទំនងតាមទូរស័ព្ទ ទៅលោកអធិការស្រុកស្រីសន្ធរ ដើម្បីចង់បានព័ត៌មានលម្អិតថាពិតជាមានរឿងហ្នឹង ឬមួយយ៉ាងណា ប៉ុន្តែលោកឆ្លើយមកវិញថា ជាប់រវល់ប្រជុំ។ ចំណែកលេខប្រចាំបញ្ជាអធិការ ស្រុកស្រីសន្ធរ ក៏ទាក់ទងមិនបានដែរ ប្រសិនជាពលរដ្ឋមានបញ្ហាអី តើត្រូវទាក់ទងតាមណាទៅ លោកព្រះអើយ៕

មតិយោបល់