កាលពីច្រើនឆ្នាំ អ្នកនាង អ៑ុក ស្រីឡាដែលជាអតីតបេក្ខភាពប្រលងចម្រៀងនៅក្នុងកម្មវិធីមួយ និងប្រលូកជាតារាចម្រៀងមួយរយៈ បានធ្វើឲ្យក្នុងវិស័យសិល្បៈ ទទួលស្គាល់សមត្ថភាព របស់អ្នកនាងម្ដងហើយ។ យ៉ាងណាមិញ អ្នកនាងបានចាកចេញទៅរស់នៅអាមេរិកបាត់សូន្យ ដែលទើបតែថ្មីៗនេះ បានចេញបង្ហោះបទ “កំពីងពួយអើយ” ដែលធ្វើអោយអ្នកធ្លាប់ស្គាល់អ្នកនាង នឹកឃើញអតីតតារាស្រីរូបនេះឡើងវិញ។
បទចម្រៀង Cover ដែលអ្នកនាងបានបង្ហោះនេះ បើទោះមិនពិរោះ ដូចទឹកដមសំទ្បេងរបស់អ្នកនាង កាលពីក្មេង ក៏គេកត់សម្គាល់ថា អ្នកនាងនៅតែស្រលាញ់សិល្បៈខ្មែរ និងនៅតែចង់ប្រឡូកអាជីព ដែលអ្នកនាងធ្លាប់ប្រលូកកាលពីមុន បើទោះជាអ្នកនាងរស់នៅយ៉ាងសោយសុខ នៅលើទឹកដីអាមេរិកមកហើយ។ អ្នកនាងក៏ធ្លាប់ឡើងចុះស្រុកកំណើតជារឿយៗមកដែរ ប៉ុន្តែមកពីអ្នកនាង មិនមានឱកាសបង្ហាញខ្លួន លើកញ្ចក់ទូរទស្សន៍ ស្របគ្នាដែលអ្នកនាង ក៏បានប្រកាសថា ការបញ្ចេញបទថ្មី គឺគ្រាន់តែស្រទ្បាញ់ មិនមែនចង់ក្លាយជាតារាអាជីព ទើបអ្នកនាងក៏មិនសូវស្រវេស្រវា។
ចង់ដឹងថាតើអ្នកនាង អ៑ុក ស្រីឡា នៅតែមានទឹកដមពិរោះបែបណា សូមស្ដាប់កម្សាន្ត៖
មតិយោបល់