កណ្តាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់បន្ទាប់ពីផឹកស្រាស្រវឹងហើយបានចុះមុខទឹកទន្លេ បណ្តាលឲ្យលង់ស្លាប់នៅចម្ងាយពីច្រាំងប្រមាណ១០ម៉ែត្រ ។ ករណីនេះកើតឡើងនៅចំណុចភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែកខេត្តកណ្ដាល វេលាម៉ោង១៤និង០០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ។
ជនរងគ្រោះឈ្មោះ សៀង (ហៅតាសៀង) ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិវៀតណាម មុខរបរស៊ីឈ្នួល មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
តាមការបំភ្លឺរបស់ឈ្មោះបួយ យ៉ាំងប៊ូ ឲ្យដឹងថា តាសៀប បានមកស្នាក់នៅរោងជាប់មាត់ទន្លេម្នាក់ឯង មុខរបរស៊ីឈ្នួលគេ ។ នៅថ្ងៃកើតហេតុ តាសៀង បានផឹកស្រានៅរោងម្នាក់ឯងតាំងពីព្រឹក ។ លុះដល់ម៉ោង១៤និង១០នាទី បានចុះមុជទឹកទន្លេ មិនឃើញឡើងមកវិញ អ្នកនៅក្បែរនោះក៏ផ្អើលឆោឡោនាំគ្នាមុជរាវរករយៈពេលប្រហែលជា១ម៉ោងទើបរកឃើញ តាសៀង ស្រង់ឡើងគោក ប៉ុន្តែជនរងគ្រោះនេះបានស្លាប់បាត់ទៅហើយ ។
សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារសំណូមពរមិនឲ្យសមត្ថកិច្ចពិនិត្យ ទើបសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់