ព័ត៌មានជាតិ

រថយន្តដឹកស្រាបៀរកម្ពុជា និងរហ្គេនស្បឺត ក្រទ្បាប់ បណ្ដាលឲ្យរងរបួស

ស្វាយរៀង: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកស្រាបៀរកម្ពុជា និងរហ្គេនស្បឺត ក្រទ្បាប់ បណ្ដាលឲ្យរបួសមនុស្ស ៣នាក់ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ នៅផ្លូវជាតិលេខ ១ ភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

មូលហេតុ៖ បែកកង់ក្រោយ។

ក្រោយកើតហេតុ បន្ទាប់ពីសមត្ថកិច្ច បានចុះវាស់វែងពុំឃើញមានខូចខាតសម្បត្តិរដ្ឋ ទើបឲ្យម្ចាស់រថយន្តហៅរថយន្តស្ទួច មកអូសរថយន្ត យកទៅធ្វើការជួសជុលដោយខ្លួនឯង៕

មតិយោបល់