ព័ត៌មានជាតិ

សូមជួយស៊ែរបន្តផង! បុរសម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗនៅស្រុក គាស់ក្រឡ មិនទាន់រកសាច់ញ្ញាតិឃើញទេ

បាត់ដំបង: គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបុរសស្លាប់ភ្លាមៗនៅនឹងកន្លែងបង្កឲ្យភ្ញាក់ផ្អើលកាលពីម៉ោង៧និង៣០យប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ នៅចំនុចភូមិបឹងឈ្នះ ទល់មុខសលាបឋមបឹងឈ្នះ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ខាងលើគឺបង្កឡើងដោយម៉ូតូនិងម៉ូតូ តែមិនទាន់ដឹងមូលហេតុច្បាស់នៅឡើយទេ​ នេះគ្រាន់តែជាព័ត៌មានបឋម។

សពខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញានៅឡើយទេ សូមជួយស៊ែរស្វែងរកសាច់ញ្ញាតិឲ្យគាត់បានដឹងផង។

បច្ចុប្បន្នសពតំកល់នៅវត្តគាស់ក្រឡរងចាំសាច់ញ្ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

 

មតិយោបល់