ព័ត៌មានជាតិ

រថយន្ត១គ្រឿងនិងសត្វជ្រួក៣២ក្បាល ត្រូវសមត្ថកិច្ចឃាត់នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំៈ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ នៅវេលាម៉ោង៣និង០០នាទី កំលាំងជំនាញផ្នែកព្រហ្មទ័ណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកតំបែរដឹកនាំដោយលោក រ៉េត បូរ៉ាន់ អភិបាលរងស្រុកតំបែរ សហការជាមួយជាមួយប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តត្បូងឃ្មុំ បានឃាត់រថយន្តចំនួន០១គ្រឿងម៉ាកហ៊ីយាន់ដាយ រថយន្តខាងលើដឹកជ្រូកចំនួន៣២ក្បាលគ្មានលិខិតស្នាមនៅចំនុចចំការកៅស៊ូខាងកើតភូមិជីទ្រុន ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។​

ក្រោយពីឃាត់រថយន្តនិងសត្វជ្រូកលើរួចទើបប្រគល់ឱ្យជំនាញនៃការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តដើម្បីចាត់ការតាមនីតិវិធី៕

 

មតិយោបល់