រតនគិរីៈ បុរសម្នាក់មានអការៈមិនស្រួលខ្លួន ក្រោយពីបានលេបថ្នាំហើយឡើងទៅលើផ្ទះបែជាដេកស្លាប់តែម្តង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី៣ ខែមេសា ឆ្នាំ ២០១៩ ស្ថិតនៅក្នុងភូមិព្រិល ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
តាមសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ រម៉ាម ធ្វ័យ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិច្រាយ មានទីលំនៅ កន្លែងកើតហេតុខាងលើ ។
សមត្ថកិច្ចបានបន្តទៀតថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ នៅម៉ោង ប្រហែល ៧និង០៥នាទីព្រឹក ជនរងគ្រោះបានត្អូញត្អែរប្រាប់បងប្រុសឈ្មោះ រម៉ាម យុំ ថា ខ្ញុំមិនស្រួលក្នុងខ្លួនសោះ បងប្រុសលឺ ដូច្នេះ ក៏បាននាំជនរងគ្រោះ(ប្អូន)ទៅពិនិត្យជំងឺនៅផ្ទះពេទ្យឈ្មោះ ផន ថាន ជាបុគ្គលិកនៅមណ្ឌលសុខភាព ឃុំបរខាំ។ ក្រោយមក គ្រូពេទ្យបានពិនិត្យ ហើយគ្រូពេទ្យនិយាយថា ឈាមជនរងគ្រោះបានឡើងដល់ទៅ១៤ ហើយគ្រូពេទ្យបានសួរ ទៅជនរងគ្រោះ ថា ប្អូនឯងចាក់ថ្នាំឫក៏អត់ទេ? ឫព្យួរសេរ៉ូមក៏បានដែរ? ឫទិញថ្នាំលេបក៏បានដែរ? ហើយជនរងគ្រោះ បាន ជ្រើសរើស យក ថ្នាំលេប។
លោកនបានបន្តទៀតថា ពេលនោះគ្រូពេទ្យបានផ្សំថ្នាំឲ្យចំនួន៤លេប ចែកចេញជា៤កញ្ចប់តូចៗ (សំរាប់លេប ពី ថ្ងៃ ក្នុង១ថ្ងៃ២លេបព្រឹកល្ងាច) ។ ក្រោយមកជនរងគ្រោះពីរនាក់បងប្រុសបានត្រឡប់មកផ្ទះខ្លួនឯងវិញ ក៏យកថ្នាំមកលេបតែ១កញ្ចប់តូច នៅ៣កញ្ចប់ទៀតមិនទាន់បានលេបទេ។
បន្ទាប់មក ជនរងគ្រោះ បាន ចងអង្រឹងដេកក្រោមផ្ទះខ្លួនឯងតែដេកមិនលក់ក៏យកម៉ូតូមកជិះដើលេងមួយសន្ទុះក៏បាន វិលត្រឡប់ មក ផ្ទះវិញ ហើយឡើងដេកលើ អង្រឹងដដែលលុះដល់ម៉ោង៤ល្ងាច ថ្ងៃខែដដែលនោះ ក៏ត្រដ៏ខ្យល់ ពេលនោះបងប្រុស ឃើញដូច្នេះ ក៏ក្រៀជនរងគ្រោះឡើងទៅលើផ្ទះ ពេលមកដល់លើផ្ទះជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
បច្ចុប្បន្នសពត្រូវបានសាច់ញាតិតម្កល់ទុកនៅគេហដ្ឋានរបស់សពដើម្បីចាត់ចែងរៀបចំធ្វើបុណ្យទៅតាមប្រពៃណីជនជាតិដើមភាគតិចច្រាយផងដែរ៕
មតិយោបល់