ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីលួចកាន់កាប់គណនីហ្វេសប៊ុកអ្នកដទៃនិងបានបង្ហោះរូបភាពអាក្រាត បរិហាកេរ្តិ៍

ភ្នំពេញ: បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីបង្ហោះរូបភាពអាក្រាត បរិហាកេរ្តិ៍ នៅរសៀលថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៩ ដោយមានការឯកភាពពីលោករៀល សុភិន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងមានការចង្អុលបង្ហាញពីដើមបណ្តឹង នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចម្ការមន បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ លី សុខផេង ពាក់ព័ន្ធនឹងករណី លួចកាន់កាប់គណនីហ្វេសប៊ុកអ្នកដទៃដោយគ្មានការអនុញ្ញាត និងបានបង្ហោះរូបភាពអាក្រាត បរិហាកេរ្តិ៍ម្ចាស់គណនីហ្វេសប៊ុក មកបំភ្លឺនៅនាយកដ្ឋាន។ នៅរសៀលថ្ងៃទី ០៤ ខែឆ្នាំដែល នាយកដ្ឋាន បានបញ្ជូនសំណុំរឿង និង ជនសង្ស័យទៅសាលាដំបូងរាជធានី ចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់