ព័ត៌មានជាតិ

អគ្គភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅខេត្តកំពង់ចាម

កំពង់ចាម: កាលពីវេលាម៉ោង ១២ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅចំណុចផ្ទះឈ្មោះ ឈុំ ថាន ភេទស្រី អាយុ ៦៦ឆ្នាំ ស្ថិតក្នុងភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ផ្ទះខូចខាត ១ខ្នង ទំហំ៖ ៦x១០ម៉ែត្រ សង់អំពីឈើ ប្រក់ក្បឿង ជញ្ជាំងក្ដារ និងសម្ភារមួយចំនួន ។ មូលហេតុ៖ មិនទាន់កំណត់បាន សមត្ថកិច្ចកំពុងបន្ដការស្រាវជ្រាវ ។

ករណីនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០៣គ្រឿង ក្នុងនោះ រថយន្តនៃការិយាល័យអគ្គិភ័យ ចំនួន ០២គ្រឿង និងរថយន្តអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ចំនួន ០១គ្រឿង បានប្រើប្រាស់អស់ទឹកសរុបចំនួន ៣ រថយន្ត៕

មតិយោបល់