ព័ត៌មានជាតិ

អ្នករស់នៅខេត្តបន្ទាយមានជ័យម្នាក់ទៀតហើយ មានសំណាងបានឈ្នះរង្វាន់ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់

អតិថិជនម្នាក់ទៀតហើយដែល រស់នៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានសំណាងបានឈ្នះរង្វាន់ធំពីតែបៃតងអ៊ីឈីតាន់ នូវទឹកប្រាក់ចំនួន១០០ លានរៀលកាលពីចុងសប្ដាហ៍កន្លងទៅនេះ។

ថ្លែងប្រាប់ក្រុមការងារ ដែលបានចុះប្រគល់រង្វាន់ធំ ដល់លំនៅដ្ឋានដែលស្ថិតនៅភូមិសាស្ត្រខាងលើនេះ អ្នកនាង សៅ ស៊ាងហៃ ដែលជាអ្នកមានសំណាងបានឈ្នះរង្វាន់ប្រាក់លានរបស់តែបៃតង អ៊ីឈីតាន់ បានរៀបរាប់ប្រាប់ឱ្យដឹងថា៖ ស្ទើរតែរាល់ថ្ងៃ ជាពិសេសបន្ទាប់ពីត្រឡប់មកពីរៀនកាត់ដេរវិញ អ្នកនាងតែងទិញតែបៃតងអ៊ីឈីតាន់ ទទួលទានជាប្រចាំ ដោយឡែកកាលពីចុងសប្ដាហ៍កន្លងទៅនេះ អ្នកនាងបានទិញតែបៃតង អ៊ីឈីតាន់ រសជាតិផ្លែគូលេន ពីអ្នកលក់ដែលនៅជិតផ្ទះទទួលទាន លុះពេលមួលគម្របដប ក៏ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀល នៅក្នុងគម្របដបតែម្ដង ។

ភ្លាមនោះអ្នកនាងពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏បានស្រែកប្រាប់ក្រុមគ្រួសារ និងញាតិមិត្តជិតខាងឱ្យមកចោមរោមមើល រួមជាមួយនឹងទូរស័ព្ទជូនដំណឹង ដល់ក្រុមហ៊ុនតាមរយ:លេខទូរស័ព្ទដែលមានស្រាប់នៅនឹងគម្របដប។

អ្នកនាងបានបញ្ជាក់ទាំងអារម្មណ៍រំជើបរំជួលទៀតថា តាំងពីមុនមកអ្នកនាងមិនធ្លាប់នឹកគិតថា អាចមានលុយច្រើនសន្ធឹកសន្ធាប់ដូច្នេះនោះទេ ប៉ុន្តែពេលនេះ តែបៃតង អ៊ីឈីតាន់ បានធ្វើឱ្យជីវិត និងក្រុមគ្រួសាររបស់អ្នកនាងមានភាពល្អប្រសើរហើយ។ ក្រោយពីទទួលបានលុយរង្វាន់ធំ ១០០លានរៀល អ្នកនាងនឹងប្រគល់ជូនម្តាយ ហើយទុកមួយចំណែកទៀត បង្កើតមុខរបរជាកន្លែងកាត់ដេរ ដើម្បីទ្រទ្រង់ជីវភាពទៅថ្ងៃអនាគត។

គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី៣ ឆ្នាំ២០១៩ នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ ១០០លានរៀល រហូតដល់ ៧០រង្វាន់, ម៉ូតូ Scoopy i ចំនួន៧០រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន៧០រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់ អាចជារូបអ្នក៕

មតិយោបល់