ព័ត៌មានជាតិ

ផ្អើលទាំងមេឃមិនទាន់ភ្លឺ! អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅខេត្តសៀមរាប

សៀមរាប: នៅវេលាម៉ោង ៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩. មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ។

ម្ចាស់ផ្ទះរងគ្រោះទី១.ឈ្មោះ ឈា ដាវី ភេទស្រី អាយុ៥០ឆ្នាំ និងទី២.ឈ្មោះ ស៊ា ប៊ុនឡេង ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរអ្នកគ្រប់គ្រង ធ្វើអំពីថ្មប្រក់ស័ង្កសី ០១គ្រួសារប្រវែង១០x ៨m ខូចខាតទាំងស្រុង និងសម្ភារ:ប្រើប្រាស់មួយចំនួន។

មូលហេតុ៖ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង ដុយព្រីកង្ហាល់)៕

ករណីនេះ រថយន្តពន្លត់អគ្គិភ័យខេត្តចេញជួយអន្តរាគមន៍ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤ឡាន ទើបបាញ់រលត់នៅវេលាម៉ោង ៦ព្រឹកថ្ងៃដដែល៕

មតិយោបល់