ព័ត៌មានជាតិ

ស៊យធំហ្មងម្ដងនេះ..! ឆក់មិនបានហើយរត់ចោលម៉ូតូទៀត

កណ្ដាលៈ នៅវេលាម៉ោង ៨និង០០នាទីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ មានករណីអំពើចោរកម្ម (ឆក់កាបូប) ត្រង់ចំណុចភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ម៉េត លីន ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ។
ជនសង្ស័យឮ(មិនស្គាល់អត្តសញ្ញាណ) ។

សំភារៈបាត់បង់៖
១.ប្រាក់រៀល១,០៩០,០០០៛
២.ប្រាក់ដុល្លារ ២០០ដុល្លារ ។
*វត្ថុតាងចាប់យក ៖
១.កាបូប១ ពណ៌ខ្មៅ ជារបស់ជនរងគ្រោះ
២.ម៉ូតូC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CQ-2038
៣.មួកសុវត្តិភាព០១
៤.អាវវែងពណ៌ខ្មៅ០១( របស់ជនសង្ស័យបន្សល់ទុក)។

ដំណើររឿងហេតុ៖ មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ត្រឡប់មកពីហូបការនៅចំណុចគល់ស្ពានព្រែកតាប្រាក់វិញ ជិតដល់ផ្ទះចម្ងាយប្រហែល ១៥ម៉ែត្រ ស្រាប់តែលេចម៉ូតូ ១គ្រឿង ជិះមកពីក្រោយឆក់យកកាបូបពីជនរងគ្រោះ ពេលនោះជនរងគ្រោះបានស្រែកថា ចោរៗ ស្របពេលនោះ ឈ្មោះ ហេង ភ័ក្ត ត្រូវជាប្តីក៏រត់ចេញពីផ្ទះមកផ្លូវ ឮប្រពន្ធប្រាប់ថា ចោរឆក់កាបូបបាត់ហើយ ភ្លាមៗនោះ ប្ដីទាញម៉ូតូពីប្រពន្ធជិះប្រដេញតាមក្រោយ ហើយស្រែកថា ចោរៗ លុះមកដល់ចំណុចផ្លូវចូលទៅភូមិទួលស្ពឺ ជនសង្ស័យបម្រុងគេចចូល តែត្រូវប្ដីជនរងគ្រោះមកទាន់ពេល អ្នកទាំងពីរបានវាយប្រតាយប្រតប់គ្នា ជនសង្ស័យបានរត់គេចខ្លួន បន្សល់ទុកនូវម៉ូតូ០១គ្រឿង មួកសុវត្ថិភាព០១ អាវដៃវែងពណ៌ខ្មៅ០១។

ករណីនេះ កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញ កំពុងស្រាវជ្រាវបន្ដតាមនីតិវិធី ៕

មតិយោបល់