ព័ត៌មានជាតិ

Alphard ក្រឡាប់ផ្ងារជើង លើផ្លូវល្បឿនលឿន របួសមនុស្សច្រើននាក់

កំពង់ស្ពឺ: យោងតាមផេករបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៥ និង ៤៥ នាទី កំណាត់ផ្លូវល្បឿនលឿន ត្រង់ចំណុចភូមិពាមទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ( រាជធានី ភ្នំពេញ _ ព្រះសីហនុ )
មានរថយន្ត០១គ្រឿង ម៉ាក អាល់ហ្វាត ពណ៍ស ស្លា កលេខ ភ្នំពេញ 2BF-8590 បើកបរដោយឈ្មោះ ប៉ក់ ពឿន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅ ភូមិព្រៃខ្លា ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង អ្នករួមដំណើរ ០៤នាក់ ស្រី ០១នាក់
-ទី១ឈ្មោះ អាន់ ជុងហូ ភេទប្រុស អាយុ៥៧ឆ្នាំ (ជនជាតិកូរ៉េ)
-ទី២ឈ្មោះ អុី សហា ភេទប្រុស អាយុ៤០ឆ្នាំ(ជនជាតិកូរ៉េ)
-ទី៣ឈ្មោះ គីម យ៉ុងហ៊ុន ភេទប្រុស អាយុ ៤៦ឆ្នាំ (ជនជាតិកូរ៉េ)
– ទី៤ឈ្មោះ មីន ធីតា ភេទស្រី អាយុ១៨ឆ្នាំ (ជនជាតិខ្មែរ)
តាមការឲ្យដឹងពីជំនាញចរាចរណ៍ស្រុកភ្នំស្រួច លោកវរសេនីយ៍ទោ ពៅ នឿន អធិការ នគរបាលស្រុក ភ្នំស្រួច ថារថយន្ដ បើកបរពីទិសខាងកើតទៅ ទិសខាងលិច ក្នុងគន្លងខាងឆ្វេងដៃ ដល់ចំណុចខា ង លើ បានគេចរថយន្តមួយគ្រឿងទៀត មិនស្គាល់ម៉ាក រួចអ្នកបេីកបរជាន់ហ្រ្វាំង ក្នុងពេលរថយន្ដកំពុ ងឋិតក្នុងល្បឿនលឿន បណ្ដាលឱ្យ ក្រឡាប់ជា ច្រើនជុំ គ្រោះថ្នាក់មនុស្សនៅក្នុងរថយន្ដ(៤) និងខូចខាតរថយន្ដទាំងស្រុង។

សមត្ថកិច្ច នគរបាល បាន ជួយសង្គ្រោះ បញ្ជូន ជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ រថយន្តបានយកមករក្សា ទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច៕

 

មតិយោបល់