ព័ត៌មានជាតិ

សាហាវណាស់ ! ជនសង្ស័យប្រើដាវសាំម៉ូរៃ កាប់ឆៅៗ លើបុរសម្នាក់របួសយ៉ាងដំណំ

ពោធិ៍សាត់: កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៩ មានជនសង្ស័យ០២នាក់ ពាក់ពួកសុវត្តិភាព យកដារសាំម៉ូរៃ មកកាប់ប្រហារលើបុរសម្នាក់ នៅត្រង់ចំណុចភូមិកោះស្វាយ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ រួចរត់គេចខ្លួនបាត់។

ជនរងគ្រោះមានឈ្មោះ ស៊ុន ឡាយ ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ និងបុរសឈ្មោះ ជា ចន្ថា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បច្ចុប្បន្ន កម្មករលក់ដូរ (កន្លែងកើតហេតុ) បានរងរបួសក្បាលចំនួន ២កន្លែង ក្បែរត្រចៀក និងលើក្បាលយ៉ាងធ្ងន់ធ្ងរ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនសង្ស័យ០២នាក់ ពាក់មួកសុវត្ថិភាព ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ មកឈប់ខាងមុខតូបលក់ដូរ រួចចុះដើរមកកាប់ឆៅៗ រួចក៏នាំគ្នាឡើងជិះម៉ូតូ បើកគេចខ្លួនបាត់ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនសង្រ្គោះភ្លាមៗផងដែរ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ចុះត្រួតពិនិត្យ និងធ្វើការស្រាវជ្រាវ ដើម្បីសាកសួរអំពីមូលហេតុទាំងនោះ ប៉ុន្តែជាបឋមករណីនេះ សមត្ថកិច្ចសង្ស័យថា ជារឿងគំនុំ បច្ចុប្បន្នក្រុមកម្លាំងជំនាញ កំពុងដុតដៃដុតជើងស្រាវជ្រាវបន្ត៕

មតិយោបល់