ព័ត៌មានជាតិ

Update៖ ករណីបុកស្លាប់នៅក្រុងសិរីសោភ័ណ ពេលនេះ រកឃើញសាច់ញាតិហើយ…

បន្ទាយមានជ័យ: នៅវេលាម៉ោង ០៥និង៣០នាទីព្រឹកថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៩ មានករណីម៉ូតូ បុករថយន្តមិនចាំម៉ាក បណ្ដាលឲ្យស្លាប់បុរសម្នាក់ តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចផ្លូវ ចូលរោងម៉ាស៊ីនកិនស្រូវឥណ្ឌា ប្រហែល៥០ម៉ែត្រ ស្ថិតក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ម៉ូតូបង្កម៉ាកហុងដា ឌ្រីមសេ១២៥ ស៊េរីឆ្នាំ ២០១៧ ពាក់ស្លាកលេខ បាត់ដំបង 2Y-4629 ធ្វើដំណើរពីលិចទៅកើត បានបុករថយន្តមិនស្គាល់ម៉ាក ក្នុងទិសដៅបញ្រ្ចាសទិសគ្នា។

ក្រោយពេលកើតហេតុ រថយន្តមិនស្គាល់ម៉ាក បើករត់គេចពីកន្លែងកើតហេតុ។

រីឯវត្ថុតាង ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកការិយាល័យចរាចរណ៍ ចំណែក សពប្រគល់ជូនបងប្អូន យកទៅធ្វើបុណ្យតាមប្រពៃណីនៅថ្មគោល៕

មតិយោបល់