កំពង់ស្ពឺៈ នៅវេលាម៉ោង ១ និង២០ នាទីរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយសត្វគោមួយក្បាលរត់ឆ្លងផ្លូវ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ លើផ្លូវជាតិ 51(8-9) ស្ថិតក្នុងភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ម៉ូតូម៉ាក ហុងដា C12 5(2007) ពណ៌ខ្មៅ ស្លាកលេខ សៀមរាប1B.5 268 បើកបរដោយឈ្មោះ ឈឿន រតនៈ ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិស្វាយសាចភ្នំ ឃុំស្វាយសាចភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (ស្លាប់) និងអ្នករួមដំណើរម្នាក់ឈ្មោះ ជា ចិន្តា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិពោធិ៍រ៉ា ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល (របួសស្រាល)។
សមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះ ធ្វើដំណើរពីត្បូងទៅជើង មកដល់ចំណុចខាងលើ ស្រាប់តែមានគោ ០១ ក្បាលរត់ឆ្លងផ្លូវពីកើតទៅលិចធ្វើឲ្យអ្នកបើកបរម៉ូតូ ចាប់ហ្រ្វាំងមិនទាន់ក៏ បុកសត្វគោ បណ្ដាលឲ្យដួលបោកក្បាលទៅនឹងផ្លូវថ្នល់ស្លាប់មួយរំពេច ចំណែកអ្នករួម ដំណើររងរបួសបន្តិចបន្តួច។
ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ច បានសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋជាអ្នក មានសត្វចិញ្ចឹម មេត្តាមើលថែឲ្យបានល្អ ដើម្បីជៀសវាងការបង្កគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ ជាក់ស្ដែងដូចជាគ្រោះថ្នាក់ថៃ្ង នេះអីចឹង៕
មតិយោបល់