ព័ត៌មានជាតិ

ករណីបុរសម្នាក់រាលកៃកាំភ្លើង ត្រូវចំខ្លួនឯងរងរបួសធ្ងន់

ឧត្តរមានជ័យ: មានករណីបុរសម្នាក់ រាលកៃកាំភ្លើងកែច្នៃ ត្រូវចំខ្លួនឯងរងរបួសធ្ងន់ កាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី ៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិត្រាំចាន ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ជនរងគ្រោះឈ្មោះ ខាំ រុំ ភេទប្រុស អាយុ ៣០ឆ្នាំ ទីលំនៅភូមិឃុំខាងលើ ។

មុនពេលកើតហេតុ ជនរងគ្រោះបានយកកាំភ្លើងកែច្នៃ ដើរឆ្លុះបាញ់សត្វ នៅពេលយប់នៅក្នុងព្រៃខាងក្រោយភូមិ បណ្តាលឲ្យរាលកៃត្រូវចំខ្លួនឯង ចំឆ្អឹងជំនីខាងស្តាំ រួចបានដើរសំដៅមកផ្ទះវិញ ស្រែកហៅប្រពន្ធឲ្យជួយ បន្ទាប់ពីមក បានរាយការណ៍ជូនសមត្ថកិច្ច។

ក្រោយកើតហេតុ ជនរងគ្រោះខាងលើ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់