ព័ត៌មានជាតិ

ប្រទះឃើញក្មេងប្រុសម្នាក់ លង់ទឹកស្រះស្លាប់ បង្កការភ្ញាក់ផ្អើលកើតឡើង នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០១ និង ១០នាទីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ មានករណីប្រទះឃើញក្មេងប្រុសម្នាក់លង់ទឹកស្រះស្លាប់ បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅភូមិអង្គ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ ខណ:នេះកម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន លោកក៏បានចុះទៅដល់ចំណុចកើតហេតុខាងលើ ដើម្បីធ្វើការពិនិត្យផងដែរ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូនពេលក្រោយបន្តទៀត ៕

មតិយោបល់