ព័ត៌មានជាតិ

ទីតាំងបុកប៊ីយា ខាងក្រោយបុរីកីឡា ត្រូវសមត្ថកិច្ច ឆ្មក់បង្ក្រាប ឃាត់ខ្លួនជនសង្ស័យជាច្រើននាក់

ភ្នំពេញៈ កាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចខណ្ឌ៧មករា ចុះបង្ក្រាបទីតាំងបុកប៊ីយាមួយកន្លែង ខាងក្រោយបុរីកីឡា ចន្លោះអគារD ដែលប្រមូលផ្ដុំគ្នា ប្រើប្រាស់នូវសារធាតុញៀន ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រត្តិបត្តិការនេះ ឃាត់ខ្លួនបានមនុស្សចំនួន០៥នាក់ ដែលកំពុងប្រើប្រាស់ជាក់ស្ដែង និងធ្វើតេស្ត ឃើញថាមានសារធាតុញៀនពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យខាងលើ សមត្ថកិច្ច កំពុងធ្វើការសាកសួរនៅអធិការខណ្ឌ៧មករា ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់