ព័ត៌មានជាតិ

ប្រធានាធិបតី​បណ្តោះអាសន្ន​របស់​ប្រទេស​វេ​ណេ​ស្ស៊ុយ​អេ​ឡា​Nicolas Maduroជាបេក្ខភាព​បោះ​ឆ្នោត​​ជាតិ​

លោក​ប្រធានាធិបតី​បណ្តោះអាសន្ន​របស់​ប្រទេស​វេ​ណេ​ស្ស៊ុយ​អេ​ឡា​Nicolas Maduro​កាលពី​ថ្ងៃ​ច័ន្ទ​កន្លងទៅនេះ​បាន​ចុះ​ឈ្មោះ​ឈរ​តាំង​បោះឆ្នោត​ជា​បេក្ខភាព​ប្រធានាធិបតី​មកពី​គ​ណះ​បក្ស​សង្គមនិយម​រួចរាល់​ហើយ​។​
​ក្រុមប្រឹក្សា​បោះឆ្នោតជាតិ​The National Electoral Council(CNE)​បាន​ប្រកាស​ពី​ការរៀបចំ​ការបោះឆ្នោត​សារ​ជា​ថ្មី​កាលពី​ថ្ងៃ​អង្គារ​បន្ទាប់ពី​ការស្លាប់​របស់​ប្រមុខ​រដ្ឋ​រួច​មក គឺ​តាម​ការកំណត់​របស់​រដ្ឋធម្មនុញ្ញរ​បស់​ជាតិ​ដែល​ត្រូវ​មាន​រយះពេល​30​ថ្ងៃ​បន្ទាប់​ពី​បុណ្យសព​។
rahimi20130309061034220
​លោក​Maduro​បាន​មាន​ប្រសា​ស​ថា​”​ខ្ញុំ​មិនមែន​ជា​លោក​ប្រធានាធិបតី​Charvez​ទេ តែ​ខ្ញុំ​ជា​កូន​របស់​គាត់​ហើយ​អ្នក​រាល់គ្នា​ជា​មនុស្ស​របស់​Chavez​។​ខ្ញុំ​នៅ​ទីនេះ​ដើម្បី​បន្ត​គោលនយោបាយ​របស់​គាត់​ហើយ​ខ្ញុំ​នឹង​ប្តេជ្ញាចិត្ត​សម្រាប់​​មនុស្ស​រាល់គ្នា​”​។​
​លោក​ក៏​បាន​សន្យា​ទៀត​ថា​លោក​នឹង​បន្ត​កំណត់​ឲ្យបាន​ភាព​ជោគជ័យ​នៃ​យុទ្ធសាស្ត្រ​ប្រវត្តសាស្ត្រ​ទាំង​ប្រាំ​ដែល​លោក​Chavez​បាន​សន្យា​កាលពី​ការឃោសនា​បោះឆ្នោត​លើក​មុន​របស់​លោក​ដើម្បី​ប្រែក្លាយ​ប្រទេសជាតិ​ឲ្យ​កាន់តែ​ខ្លាំងក្លា​។​លោក​ក៏​បាន​អំពាវនាវ​ដល់​អ្នកគាំទ្រ​នឹង​ប្រជាពលរដ្ឋ​ទាំងអស់​ថែរក្សា​នូវ​សន្តិភាព​និង​ការពារ​កុំឲ្យ​មាន​អំពើអ​ហិង្សា​នានា​ដែល​អាច​កើតឡើង​ក្នុងកំឡុងពេល​ឃោសនា​រក​សំឡេងឆ្នោត​រវាង​គ្នា​និង​គ្នា​ឲ្យសោះ​។​
​ក្រុមប្រឹក្សា​បោះឆ្នោតជាតិ​បាន​កំណត់​យក​ថ្ងៃ​ទី​14​មេសា​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​លើក​នេះ​ហើយ​ប្រកាស​ទុក​រយះពេល​10​ថ្ងៃ​សម្រាប់​ការ​ប្រជែង​និង​ឃោសនា​រក​សំឡេងឆ្នោត​របស់​បក្ស​ទាំងឡាយ​៕​

មតិយោបល់