ព័ត៌មានជាតិ

Update៖ ភ្លើងប្រចណ្ឌ បុរសម្នាក់ យកខ្សែភ្លើងឆក់ស្រីកំណាន់សម្លាប់ ហើយអារ.ក រួចចង.កសម្លាប់ខ្លួនឯងតាមក្រោយ

ភ្នំពេញៈ បុរសជាងទងម្នាក់ ដែលមានប្រពន្ធ និងកូនមួយរួចទៅហើយ បានផ្ដិតក្បត់គ្រួសារទៅមានស្រីកំណាន់រហូតមានផ្ទៃពោះ២ខែ ដោយសារតែភ្លើង
ប្រចណ្ឌបានយកខ្សែភ្លើងឆក់សម្លាប់នាង និងកាំបិតប៉័ងតោអារ.ក បន្ទាប់ធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯងតាមក្រោយ។

ហេតុការណ៍នេះ បានបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោ១០​ និង៣០នាទីយប់ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៩ នៅត្រង់ចំណុចបន្ទប់ជួលលេខស៊ី១៣ ក្រុម១ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។

សពបុរសដែលចង.កធ្វើអត្តឃាតសម្លាប់ខ្លួនមានឈ្មោះទុយ រ៉ាន អាយុ ៣៩ឆ្នាំ មានមុខរបរជាងទង (ជាងមាស) មានប្រពន្ធកូនប្រុសម្នាក់ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ អ្នកទាំង៣ ស្នាក់នៅផ្ទះលេខ១០៥ ផ្លូវកេខ១១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ជិះរថយន្តមួយគ្រឿង ម៉ាកលុចស៊ីសRX330 បិតតែម350 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AJ-4378។ ចំណែកស្រ្តីដែលបុរសខាងលើសម្លាប់នោះ ឈ្មោះ ណុង ស្រីមិ អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះមានផ្ទៃពោះ២ខែ មានកូនស្រីម្នាក់ ជាមួយប្តីដើមអាយុ៣ឆ្នាំ រស់នៅក្នុងបន្ទុក មានស្រុកកំណើត នៅភូមិជំនុំពល ឃុំជាំតាម៉ៅ ស្រុកមេមុត ខេត្តត្បូងឃ្មុំ។

តាប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើ អំទ្បុងប្តីដើមរបស់នាង ជាប់ពន្ធនាគារចំនួន២ឆ្នាំ ដោយសារគ្មានប្រាក់ចិញ្ចមកូន និងផ្គត់ផ្គង់គ្រួសារផង នាងបានចេញទៅធ្វើការបម្រើការងារ នៅក្នុងខារ៉ាអូខេយីហោ (ស្ពានមាស) ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្រអចក ខណ្ឌដូនពេញ ហើយក៏បានស្គាល់បុរសជាឃាតក បានរយៈពេល៦ខែ។

ដោយបន្ទាប់ពីស្គាល់គ្នាបុរសខាងលើ បានឲ្យនាងឈប់ពីបម្រើការងារនៅទីនោះ ដោយជួលបន្ទប់ រួចរួមរស់នៅជាមួយគ្នាដូចជាប្តីប្រពន្ធ មិនបានរៀបការឬសែនប្រេននោះទេ តាំងពីរស់នៅជាមួយគ្នាជាប្តីប្រពន្ធមក បុរសនោះមិនសូវទៅរួមរស់ជាមួយប្រពន្ធដើមទេ យូរៗទៅម្តង ដោយរស់នៅជាមួយនាងច្រើនជាងប្រពន្ធដើម ហើយតែងតែប្រច័ន្ទនាងរករឿងឈ្លោះប្រកែកគ្នា ជាញឹកញាប់ផងដែរ ព្រោះតែបុរសនោះស្រទ្បាញ់នាងរងគ្រោះខ្លាំងពេក។

ប្រភពដដែល បានបន្ថែមថា ខណៈបុរសជាប្តីដើមរបស់នារីរងគ្រោះ នៅសល់តែ៤ទៅ៥ខែទៀត នឹងត្រូវចេញពីពន្ធនាគារនោះ បុរសជាឃាតកបានដឹងរឿង ក៏បានប្រាប់នារីរងគ្រោះថា បើប្តីចេញពីពន្ធនាគារវិញរូបគេនិងចេញលុយឲ្យខាងប្តីដើម ដើម្បីយកនារីរងគ្រោះ ជាប្រពន្ធរបស់ខ្លួន។

នៅមុនកើតហេតុគេពួកគេទាំង២នាក់ បានចូលក្នុងបន្ទប់ជួល រួចបិតទ្វារជិត តែមិនបានចាក់គន្លឹះទេ ហើយកូនស្រីអាយុ៣ឆ្នាំ បានរត់ទៅលេងផ្ទះអ្នកជិតខាង ខណៈនោះគេឮសូរសំឡេងអ្នកទាំង២ឈ្លោះប្រកែកគ្នាខ្លាំងៗ មួយសន្ទុះក្រោយមក ក៏ស្ងាត់ទៅវិញ ស្របពេលនោះកូនស្រីអាយុ៣ឆ្នាំ បានត្រឡប់មកពីលេងផ្ទះអ្នកជិតខាងវិញ ក៏រុញទ្វាររបើកឃើញម្តាយមានស្នាមរបួស កជិតដាច់ហើយឃើញបុរសជាឃាតកដេកឱបសពម្តាយនាង ក៏រត់ស្រែកប្រាប់អ្នកជិតខាងឲ្យមកជួយភ្លាមៗនោះអ្នកជិតខាង មានការភ្ញាក់ផ្អើល
បាននាំគ្នាមកមើលបន្ទាប់មកបុរសជាឃាតក បានងើបរត់មកចាក់គន្លឹះទ្វារបន្ទប់ជួល ទំនងបុរសនោះខ្លាចប្រជាពលរដ្ឋវាយស្លាប់ ក៏យកក្រម៉ាចងភ្ជាប់ទៅនិងមេដំបូលដែកបន្ទប់ជួល ចង.កសម្លាប់ខ្លួនឯងតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានរាយការណ៍បន្តទៅខាងជំនាញកោសល្យវិច័យ មកធ្វើការត្រួតពិនិត្យ ទើបដឹងថា ជាករណីសម្លាប់ស្រីកំណាន់ ហើយចង.ក សម្លាប់ខ្លួនឯងពិតប្រាកដមែន ។
បន្ទាប់ពីសមត្ថកិច្ចជំនាញ បានធ្វើការត្រួតពិនិត្យសពរួច រាល់ហើយ ក៏ប្រគល់ឲ្យក្រុមគ្រួសាររងគ្រោះរៀងខ្លួនៗ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់