នៅថ្ងៃទី១៤-១៥និង១៦ មេសានេះ ខេត្តព្រះវិហារ នឹងបើកព្រឹត្តិការណ៍សង្ក្រានជាទ្រង់ធំ របស់ខ្លួនពេញរយៈពេល៣ថ្ងៃ នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងស្រុកគូលែន ខេត្តព្រះវិហារ ដោយត្រូវបានមហាជនរំពឹងថា នឹងផ្ទុះហើយអាចទាក់ទាញអ្នកទេសចរណ៍ខ្លាំងមិនធម្មតានោះទេ ដោយសារតែនេះ ជាព្រឹត្តិការណ៍សង្ក្រានធំ ហើយត្រូវបានធ្វើឡើងស្របគ្នានឹងសង្ក្រានខេត្តសៀមរាប មិនធ្វើធំដូចរាល់ឆ្នាំ។ តារាល្បីៗ និងសិល្បករប្រមាណជាង៧០រូប នឹងត្រៀមខ្លួន ធ្វើអោយសង្ក្រានមួយនេះ ផ្ទុះកក្រើក ក្នុងថ្ងៃចូលឆ្នាំ។
លោក នូ សុភេន អ្នករៀបចំទម្រង់សិល្បៈ នៅក្នុងព្រឹត្តិការណ៍សង្ក្រានមួយនេះ បានថ្លែងបញ្ជាក់ថា អាជ្ញាធរខេត្តព្រះវិហារ និងក្រុមហ៑ុនសហការ បានត្រៀមរៀបចំដុតដៃដុតជើង រួចរាល់អស់ហើយ ដើម្បីអោយសង្ក្រានខេត្តព្រះវិហារ ក្លាយជាសង្ក្រានប្រវត្តិសាស្ត្រនៅក្នុងឆ្នាំនេះ។ ទម្រង់សិល្បៈបុរាណ ដែលមានតម្លៃវប្បធម៍ ជាពិសេសរបាំ និងល្បែងប្រជាប្រិយ យ៉ាងសម្បូរបែប នឹងត្រូវបាននង្ហាញជូន តាមតារាងកម្មវិធីពេញរយៈពេល៣ថ្ងៃ ដែលបានកំណត់ ស្របគ្នាដែលកម្មវិធីនេះ ក៏មានតារាល្បីៗ ដូចជាតារាចម្រៀង ឈិត សុវណ្ណបញ្ញា ឈិត សុវណ្ណនុកា តារាកំប្លែងប៉េងប៉ោង និងតារាល្បីៗជាច្រើន ត្រៀមខ្លួនអស់ហើយ ដើម្បីធ្វើអោយសង្ក្រាននេះផ្ទុះ។
លោក នូ សុភេន ដែលមសនស្នាដៃរៀបចំទម្រង់វប្បធម៍ ធ្វើអោយមានការទទួលស្គាល់ ក្នុងចង្កោមអ្នកសិល្បៈ និងមហាជនរាប់មិនអស់ បានបង្ហាញការរំពឹងយ៉ាងខ្លាំងថា សង្ក្រានព្រះវិហារ នៅក្នុងឆ្នាំនេះ នឹងមានអ្នកទេសចរណ៍ ទៅកម្សាន្តភាគច្រើន ក្នុងពេលដែលទឹកដីខេត្តនេះ ក៏មានប្រាសាទកោះកេរ និងសម្បត្តិវប្បធម៍ជាច្រើនទៀត ដែលភ្ញៀវជាតិ និងអន្តរជាតិ សុទ្ធតែចង់ទស្សនាស្រាប់។ ព្រឹត្តិការណ៍នេះ ក្រៅវត្តមានតារាសិល្បៈជាង៧០រូប ក៏មានរៀបចំជាហ្សូកម្សាន្តប្លែកៗ ដែលមានអត្ថន័យវប្បធម៍ ដែលលោកប្រកាសថា មិនចាញ់សង្ក្រាន នៅខេត្តសៀមរាបនោះឡើយ ជាពិសេសគឺតំបន់ដែលនឹងទទួលភ្ញៀវអោយរាំកម្សាន្ត៕


































មតិយោបល់