កណ្តាលៈ ករណីអត្តឃាតដោយចង.ក សម្លាប់ខ្លួន កើតឡើងនៅវេលាម៉ោងប្រហែល ៤និង០០នាទីទៀបភ្លឺ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ទឹកផ្ទះជន រង គ្រោះ ស្ថិតនៅភូមិត្រពាំងអណ្តែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ សុខ ណារ៉ែម ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការនីរោងចក្រ រស់នៅភូមិ-ឃុំកើតហេតុ មានប្តី អត់មានកូន។
តាមការសួរបំភ្លឺប្តីរបស់ជនរងគ្រោះ ឈ្មោះ ហ៊ឹម សុភី អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ បានប្រាប់ថានៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៥ល្ងាចខ្លួននិងជនរង គ្រោះបាននាំគ្នាមកពីបន្ទប់ជួលក្បែររោងចក្រប្រាំមួយជាន់ភ្នំពេញដោយជិះម៉ូតូផ្ទាល់ខ្លួន ដល់ម៉ោង៧យប់ទើបមកដល់ផ្ទះ។ លុះពេលមកដល់ផ្ទះប្តីជនរងគ្រោះបានជួបជុំបងប្អូនទិញស្រា.ស.មកផឹកស៊ីរហូតដល់ម៉ោងប្រហែលម៉ោង ១០យប់ទើបឈប់ផឹកហើយនាំគ្នា(ប្តីប្រពន្ធ)ទៅដេកនៅលើគ្រែក្រោមសំយ៉ាបផ្ទះម្តាយក្មេក លង់លក់ទៅ។ លុះដល់ម៉ោងប្រហែល០៤ទៀបភ្លឺស្រាប់តែម្តាយបង្កើតជនរងគ្រោះឈ្មោះមាញ សារិត មកដាស់ប្តីរបស់ជនរងគ្រោះប្រាប់ថាប្រពន្ធចង.ក សម្លាប់ខ្លួនក្នុងបន្ទប់ទឹកស្លាប់បាត់ហើយ ។ ពេលនោះប្តី និងប្អូនថ្លៃឈ្មោះសុខ អាន ភេទប្រុសអាយុ២៤ ឆ្នាំ រត់យកកាំបិតកាត់ផ្តាច់ខ្សែ នីឡុងដាក់ជនរងគ្រោះ ចុះយកមកដាក់លើគ្រែកន្លែងដេកវិញហើយរាយការណ៍ជូនលោកមេភូមិនិងសមត្ថកិច្ច ចុះមកពិនិត្យសាកសពជនរង គ្រោះ។
ក្រោយមកសមត្ថកិច្ចនគរបាលផ្នែកពិនិត្យវិភាគកន្លែងកើតហេតុស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើតហេតុដោយមានចូលរួមពីនគរបាលប៉ុស្តិ៍រដ្ឋបាល លោកក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិ និងគ្រួសារ នៃសព បានធ្វើការពិនិត្យ លើសពជនរងគ្រោះ ឃើញថាគ្មានស្លាកស្នាមអ្វីផ្សេងទេ ។
ការសន្និដ្ឋាន៖លោកគ្រូពេទ្យនិងសមត្ថកិច្ចជំនាញ ជនរងគ្រោះ ស្លាប់ ដោយសារការធ្វើអត្ដឃាតចងកពិតមែន ។ សពបានប្រគល់ជូន ក្រុមគ្រួសារជនរងគ្រោះដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់