ព័ត៌មានជាតិ

បុរសម្នាក់រអិលជើងធ្លាក់ពីកាំជណ្ដើរស្លាប់

ភ្នំពេញៈ តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា មានបុរសម្នាក់បានរអិលជើងធ្លាក់ពីលើកាំជណ្ដើរផ្ទះ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅចំណុចផ្ទះលេខ ៤៩០E ស្ថិតក្នុងភូមិបុរីសន្តិភាព២ ភូមិ៦សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សេចក្តីរាយការណ៍បានបន្ថែមថា ជនរងគ្រោះដែលបានរអិលជើងធ្លាក់ពីលើកាំជណ្ដើរផ្ទះស្លាប់នោះមានឈ្មោះ ប៉ែន ថៃលាន អាយុ៥៩មុខរបរ រត់ម៉ូតូឌុប មានស្រុកកំណើត សង្កាត់ច្បារអំពៅ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ស្នាក់នៅកន្លែងកើតហេតុខាងលើ។

ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៖

មតិយោបល់