កណ្តាលៈ បុរសម្នាក់ បានលង់ទឹកស្លាប់ បន្ទាប់ពីប៉ុនប៉ងចែវទូកទៅរកខ្យងទុកក្លែមស្រា ចំណែកម្នាក់ទៀត សំណាងល្អ ត្រូវបានជួយសង្គ្រោះទាន់ពេល។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង៣០នាទីរសៀល ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចបឹងស្វាយជ្រុំ ភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះ ហួត ចាន់ណាត ភេទប្រុស អាយុ២៨ឆ្នា សញ្ជាតិខ្មែរមុខរបរកសិករ សព្វថ្ងៃនៅភូមិ ឃុំកើតហេតុ(ស្លាប់)។ មានប្រពន្ធឈ្មោះ ឯក ចាន់ថេង អាយុ២៨ឆ្នាំជនជាតិខ្មែរមានកូន៣នាក់ប្រុសទាំង៣នាក់។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង៣រសៀល ជនរងគ្រោះ និងឈ្មោះនៅ ណាក់ ភេទប្រុស អាយុ២៩ឆ្នាំ បានជិះទូកត្នោតទៅរាវរកខ្ចងនៅចំណុចបឹងស្វាយជ្រុំ ដើម្បីយកមកធ្វើម្ហូបក្លែមស្រា។ លុះដល់វេលាម៉ោង ៣និង៣០នាទីរសៀល ពេលទៅដល់កណ្ដាលបឹង ទូកក៏លិចចូលទៅក្នុងទឹក ពេលនោះជនរងគ្រោះបានហែលទឹកសំដៅទៅត្រើយខាងលិច ឯឈ្មោះនៅ ណាក់ នៅហែលតោងទូក ពេលជនរងគ្រោះហែលបានចំងាយប្រហែលជាង១០ម៉ែត្រពីកន្លែងទូកលិចបានស្រែកប្រាប់ឈ្មោះនៅ ណាក់ថា ណាក់អើយខ្ញុំអស់ដៃអស់ជើងហើយឈ្មោះនៅណាក់បានស្រែកប្រាប់ថា ណាតឯងហែលបន្ដែតខ្លួនលើកំផ្លោកលើត្រកួនទៅជនរងគ្រោះស្រែកថាខ្ញុំអត់ចេះបណ្តែតខ្លួនទេបន្ទាប់មកជនរងគ្រោះចេះតែហែលស្រវ៉េស្រវ៉ាមួយសន្ទុះក្រោយមកជនរងគ្រោះបានលិចចូលទៅក្នុងទឹកបាត់ ឃើញដូចនោះឈ្មោះនៅ ណាក់បានស្រែកហៅឲ្យគេជួយភ្លាមនោះមានមនុស្សជាច្រើនបានហែលតោងពោង បាដុងចេញទៅជួយជនរងគ្រោះរហូតដល់វេលាម៉ោង ៤ និង៣០នាទីទើបរកជនរងគ្រោះឃើញតែបានស្លាប់បាត់បង់ជីវិតទៅហើយ។
ក្រោយពីពិនិត្យដោយហ្មត់ចត់សាកសពពុំមានស្នាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយគឺពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន និងបានប្រគល់ជូនក្រុម គ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់