-

បុរសជនជាតិចិនម្នាក់ បើករថយន្តរេចង្កូតបុកគល់ស្ពានក្បាលថ្នល់ បណ្តាលឲ្យខ្ទេចមួយកំណាត់មុខ

ភ្នំពេញ: នៅវេលាម៉ោង០៦និង០០នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បុរសជនជាតិចិនម្នាក់ រួមដំណើរជាមួយម្នាក់ទៀត បើករថយន្តមួយគ្រឿងម៉ាក rang rover ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតបុកក្បាលនាគ គល់ស្ពានអាកាសក្បាលថ្នល់ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតខ្ទេចមួយកំណាត់មុខ ស្ថិតត្រង់ចំណុចស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក rang rover ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BH-1117 បើកបរដោយបុរសជនជាតិចិនម្នាក់ និងរួមដំណើរជាមួយចិនម្នាក់ទៀត បានបើកតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានរេចង្កូតទៅបុកក្បាលនាគ នៅគល់ស្ពានអាកាសក្បាលថ្នល់ ពេញទំហឹង បណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ ចំណែកឯតៃកុងរថយន្តបង្ក ត្រូវកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាននៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះមកវាស់វែងធ្វើកំណត់ហេតុ យករថយន្តទៅរក្សាទុក នៅ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់