ព័ត៌មានជាតិ

ប្រជាពលរដ្ឋផ្អើលនាំគ្នាចាប់ត្រីនៅព្រែកទន្លេវ៉ៃគោ

ស្វាយរៀងៈ ប្រជាពលរដ្ឋប្រមាណជិត១០០នាក់បានផ្អើលនាំគ្នាចុះចាប់ត្រីក្នុងព្រែកក្រោមស្ពានគយត្របែកទន្លេវ៉ៃគោ ខណៈមានត្រីច្រើននៅចំណុចស្ពាននេះ។

ហេតុការណ៍ពលរដ្ឋផ្អើលចាប់ត្រីនេះបានកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅសង្កាត់គយត្របែក ក្រុងស្វាយរៀង។ ពលរដ្ឋបាននិយាយថា ការដែលពួកគាត់ចុះចាប់ត្រីនេះ ដោយសារមានត្រីពន្លាកបែកពពុះទឹកច្រើន ទើបនាំគ្នាយកឧបករណ៍នេសាទមាន អួន មង និងស្ទាបចាប់ត្រីដោយដៃបានច្រើនគួរសមដែរ។

ពលរដ្ឋបានបញ្ជាក់ទៀតថា ចាប់តាំងពីធ្វើរនាំងទប់ទឹកទន្លេវ៉ៃគោនេះមក និងមានការព្រលែងកូនត្រីគ្រប់ប្រភេទ បង្កង ព្រមទាំងអភិរក្សមឆ្ឆា និងការហាមឃាត់ឧបករណ៍នេសាទខុសច្បាប់ទៀតនោះ ទើបមានត្រីច្រើនក្នុងព្រែកទន្លេវ៉ៃគោនេះ ដែលអាចធ្វើឲ្យពលរដ្ឋនេសាទជាលក្ខណៈគ្រួសារបាន ព្រោះថាក្នុងព្រែកទន្លេវ៉ៃគោនេះមិនធ្លាប់មានត្រីច្រើនបែបនេះយូរមកហើយ៕

មតិយោបល់