ព័ត៌មានជាតិ

ក្មេង​បង្ក​ភាព​អាណា​ធិ​ប​តេ​យ្យ​បំពាក់​បំពង់​ស៊ី​ម៉ាំង​បំពង​សំឡេង​ឮ​ខ្លាំង​១០​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​អប់

បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំង​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​សហការ​ជាមួយ​ក្រុម​បង្ការ​បង្ក្រាប​ បាន​នាំ​ខ្លួន​ក្មេង​ដែល​បង្ក​ភាព​អាណា​ធិ​ប​តេ​យ្យ​ នៅ​ក្នុង​ក្រុង​បាត់ដំបង​ចំនួន​ ១០​នាក់​ មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ កាលពី​ថ្ងៃ​ទី​០៥​ ខែមេសា​ ឆ្នាំ​២០១៩​ ។​

​សមត្ថកិច្ច​បាន​រាយការណ៍​ ឲ្យ​ដឹង​ថា​ ក្មេង​ដែល​បង្ក​ភាព​អាណា​ធិ​ប​តេ​យ្យ​ទាំង​១០​នាក់​ ១.​ឈ្មោះ​ ថោ​ង​.​វី​រ:​ ភេទ​ប្រុស​ អាយុ​ ២៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​បោះ​ពោធិ៍​ ឃុំ​អូរ​ដំបង​១​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ២.​ឈ្មោះ​ ម៉ា​ប់​.​ប៊ឹ​ប​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ជ្រៃ​ ឃុំ​ជ្រៃ​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ ៣.​ឈ្មោះ​ តាប់​.​ប៊ុ​ន​រ័​ត្ន​ ភេទ​ប្រុស​ ១៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​មហាទេព​ សង្កាត់​ស្វាយប៉ោ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ៤.​ឈ្មោះ​ តន​.​តុលា​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​មហាទេព​ សង្កាត់​ស្វាយប៉ោ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ៥.​ឈ្មោះ​ បញ្ញា​.​ភាតរ​យុទ្ធ​ ភេទ​ប្រុស​ អាយុ​ ១៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​សូ​ភី​១​ សង្កាត់​រតន:​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ៦.​ឈ្មោះ​ កង​.​សុ​ផា​ន់​ណា​ ភេទ​ប្រុស​ អាយុ​ ២២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ជ្រៃ​កោង​ សង្កាត់​ស្លា​កែ​ត​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ៧.​ឈ្មោះ​ ឌី​.​ចិ​ត្រា​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ពោធិ៍​ ឃុំ​ស្រែ​ស្តុក​ ស្រុក​កណ្តៀង​ ខេត្តពោធិ៍សាត់​ ៨.​ឈ្មោះ​ សុខ​.​ខន​ ភេទ​ប្រុស​ អាយុ​ ២១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ចម្ការ​ឫស្សី​ សង្កាត់​ព្រែក​ព្រះស្តេច​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ៩.​ឈ្មោះ​ មិន​.​ហៀ​ ភេទ​ប្រុស​ អាយុ​ ២៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ និង​១០.​ឈ្មោះ​ អ៊ុំ​.​ចំ​រ៉ុ​ង​ ភេទ​ប្រុស​ អាយុ​ ២២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិករ​ហាល​ ឃុំ​ពាម​ឯក​ ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង​។​ ពាក់ព័ន្ធ​ករណី​ ជិះ​ម៉ូតូ​បំពាក់​បំពង់​ស៊ី​ម៉ាំង​បំពង​សំឡេង​លឺ​ខ្លាំង​។​ ក្នុង​នោះ​សម្ភារ:​ដកហូត​រួម​មាន​ ម៉ូតូ​ម៉ាក​ហុងដា​ MSX​ ពណ៌​ ស​ គ្មាន​ស្លាក​លេខ​ (​បំពាក់​បំពង់​ស៊ី​ម៉ាំង​បំពង​សំឡេង​ឮ​ខ្លាំង​)​ ចំនួន​ ០៣​គ្រឿង​ ម៉ូតូ​ម៉ាក​ YAMAHA​ Excitor​ គ្មាន​ស្លាក​លេខ​ (​បំពាក់​បំពង់​ស៊ី​ម៉ាំង​បំពង​សំឡេង​ឮខ្លាំង​)​ ចំនួន​ ០៥​គ្រឿង​ ម៉ូតូ​ម៉ាក​ PULSAR​ ពណ៌​លឿង​ ពាក់​ស្លាក​លេខ​ បាត់ដំបង​ 1T​ 8397​ (​បំពាក់​បំពង់​ស៊ី​ម៉ាំង​បំពង​សំឡេង​លឺ​ខ្លាំង​)​ ០១​គ្រឿង​ ម៉ូតូ​ម៉ាក​ KAWASAKI​ Ninja​ ពណ៌​បៃតង​ ពាក់​ស្លាក​លេខ​ បាត់ដំបង​ 1AF​ 3641​ (​បំពាក់​បំពង់​ស៊ី​ម៉ាំង​បំពង​សំឡេង​ឮខ្លាំង​)​ ០១​គ្រឿង​។​

​ករណី​នេះ​ សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​អប់រំ​និង​ធ្វើ​កិច្ចសន្យា​ រួច​ប្រគល់​ឲ្យ​អា​ព្យាបាល​អប់រំ​បន្ត​៕

មតិយោបល់