ពោធិសាត់៖ ស្ត្រីម្នាក់បានជាន់មីន សល់ពីសម័យសង្គ្រាមរងរបួសធ្ងន់ធ្ងរជើងខាងស្ដាំ ខណះដែលស្ត្រីរងគ្រោះទៅកាប់ចំការរបស់ខ្លួនឯងត្រង់ចំនុចអូ ក្នុងភួមិដីក្រហម ឃុំអន្លងរៀម ស្រុកវាលវែងនខេត្តពោធិសាត់ កាលពីវេលាម៉ោង ៩ និង ២០ នាទីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤ នេះ។ បើតាមសេចក្ដីរាយការណ៍របស់លោកធាងឡេង អធិកានគរបាលស្រុកវាលវែងបានឲ្យដឹងថា ស្ត្រីរងគ្រោះនេះឈ្មោះ ប៉ាន់ ធួន អាយុ៤៨ឆ្នាំ រស់នៅភួមិកើតហេតុខាងលើ ហើយជនរងគ្រោះត្រូវបានសង្គ្រោះជាបន្ទាន់ នៅមណ្ឌលសុខភាពស្រុកវាលវែង រូចទើបដឹកតាមរថយន្ដសង្គ្រោះមកាន់ខេត្តពោធិសាត់។ លោក ធាង ឡេង បានបន្តឲ្យដឹងមុនពេលមានករណីនេះកើតឡើង តាមការៀបរាប់នៃក្រុមគ្រួសារនោះ គឹចំកាដំណាំរបស់ស្ដ្រីរងគ្រោះជាចំកាចាស់ ហើយកាប់គាស់បានពីបីឆ្នាំ ដាំបានផលលក់ដូមួយចំនួនហើយ ។
ស្រាប់តែថ្ងៃកើតហែតុគាត់បានចេញពីផ្ទះនៅចការនោះ ស្របពេលដែលដីកំពុងតែផុលសើមហើមដោយត្រូវទឹកភ្លៀងជោគជាំខ្លាំង គ្រាប់មីន មិនទាន់ផ្ទុះនោះដែលសេសសល់តាំងពី សម័យសង្គ្រាម បានផុសឡើងពីដីក្នុងចំកាគាត់ ហើយត្រូវស្ត្រីនេះដើរជាន់ចំជើងខាង ស្ដាំបណ្ដាលអោយគ្រាប់មីននោះផ្ទុះឡើង ត្រូវជើងស្ដាំស្ត្រីនោះរបូសធ្ងន់ធ្ងរតែម្ដង ។ លោកធិកាបានបន្តថាក្រោយពីផ្ទុះបណ្ដាលអោយរបួសស្ត្រីនោះភ្លាម កំលាំងនគបាលយើងបាន ជាមួយអាជ្ញាធម៏និងក្រុមគ្រួសារ បានលើកដាក់រថយន្តជួយសង្គ្រោះបន្ទាន់តែម្ដង ។
មតិយោបល់