ខ្សែប្រយុទ្ធរបស់ Bacelona សញ្ជាតិប្រេស៊ីល ត្រូបានគេរាយការណ៍មកថា កំពុងតែមានទំនាក់ទំនងជាមួយនឹង ស្រីស្រស់ Gabriella Lenzi ។
ប្រព័ន្ធផ្សព្វផ្សាយរបស់ ប្រេស៊ីល ពីរ ទៅ បី ថ្ងៃនេះ បានវែកញែកអំពីរឿង មិត្តស្រីថ្មីរបស់ Neymar ។ ក្នុងនោះ គេបានឲ្យដឹងថា ខ្សែប្រយុទ្ធរបស់ Bacelona រូបនេះ គឺមានទំនាក់ទំនងយ៉ាងអាថ៌កំបាំង ជាមួយនឹងតារាម៉ូដែល Gabriella Lenzi ។
ស្រីស្រស់ វ័យ ២០ ឆ្នាំ ដែលមានរូបរាង និងមុខគួរឲ្យចាប់អារម្មណ៍ ដោយមានអ្នកគាំទ្រនាងនៅលើ Instagram នៅលើទឹកដី ប្រេស៊ីល រហូតដល់ទៅ 300,000 នាក់។
ប្រភពខាងលើ បានបន្តថា បន្ទាប់ពីបែកបាក់ជាមួយនឹងតារាសម្តែង Bruna Marquezine មក កីឡាករ Neymar បានលួចមកទាក់ទង តារាម៉ូដែលប្រេស៊ីលនាង Gabriella Lenzi ខណៈដែលរូបរាង និង សម្រស់មិនចាញ់ អតីតមិត្តស្រីនោះ។
ថ្មីៗនេះដែរ Neymar ក៏រងនូវពាក្យចចាមអារាមថា បានទាក់ទងជាមួយនឹងអ្នករចនាម៉ូតដ៏ស្រស់សោភានាង Layla Monteiro ខណៈស្គាល់គ្នាតាម Instagram នោះ៕
មតិយោបល់