ព័ត៌មានជាតិ

ម្ចាស់ទៅផ្សារត្រឡប់មកវិញត្រូវអគ្គិភ័យឆេះផ្ទះអស់ នៅសង្កាត់ព្រៃវែង…

ភ្នំពេញ:(ករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ)
នៅវេលាម៉ោង ១៤និង ១៥នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ មានករណីអគ្គីភ័យឆេះផ្ទះមួយកន្លែង មានទីតាំងស្ថិតក្នុងភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ម្ទាស់ផ្ទះមានឈ្មោះ ដូង សារឿន ភេទស្រី អាយុ ៦៧ ឆ្នាំ មុខរបរ កសិករ ទីលំនៅទីតាំងកើតហេតុខាងលើ
ខូចខាតផ្ទះអស់មួយខ្នងទំហំ ៦x៧ ប្រភេទសំណង់ឈើលើថ្មក្រោម (ខូចខាតទាំងស្រុង) ។
មូលហេតុ ៖(ឆ្លងចរន្តអគ្គិសនី) ។
មនុស្សស្លាប់(គ្មាន) ។
មនុស្សរងរបួស(គ្មាន) ។
រថយន្តពន្លត់អគ្គីភ័យសរុបទាំងអស់ចំនួន ០៣គ្រឿង៖
– រថយន្ដរបស់ក្រុមហ៊ុនស្រាបៀកម្ពុជា ចំនួន ០១ គ្រឿង
– រថយន្តការិ. អគ្គិភ័យ ៖ចំនួន០២គ្រឿង ។
– ប្រើប្រាស់ទឹកអស់សរុប ១៥ម៉ែត្រគីប ។
ពន្លត់ចប់ ៖នៅម៉ោង១៤ និង ៥០នាទី នាថ្ងៃខែឆ្នាំដដែល។

មតិយោបល់