ថៃៈ មេដឹកនាំគណបក្សអនាគតឆ្ពោះទៅមុខថៃ (FFP) លោក Thanathorn Juangroongruangkit វ័យ ៤០ឆ្នាំ បានលើកម្រាមដៃបីទ្បើងទៅលើ អំទ្បុងពេលនៅចំពោះក្រុមអ្នកគាំទ្រ និងអ្នកកាសែតរាប់រយនាក់ មុនពេលដែលលោក បានចូលខ្លួននៅស្ថានីយប៉ូលិសមួយ ក្នុងទីក្រុងបាងកកនាថ្ងៃសៅរ៍នេះ ដើម្បីស្តាប់ការចោទប្រកាន់លោក ពីបទបះបោរប្រឆាំង។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩។
ការប្រមូលផ្តុំតវ៉ា ទំនងជាមិនអាចគ្រប់គ្រងបានទេ ដែលជាសញ្ញាដ៏មានប្រជាប្រិយភាព និងខ្លាំងក្លាបំផុត ចំពោះបក្សដែលប្រឆាំងនឹងរបបដឹកនាំយោធា នៅពេលមេដឹកនាំរូបនេះ ចូលខ្លួននៅប៉ុស្តិ៍ប៉ូលិស។
សូមបញ្ជាក់ថា លោក Thanathorn ត្រូវជួបនឹងក្រុមប៉ូលិស ដើម្បីទៅស្ដាប់ការចោទប្រកាន់លោក ពីបទធ្វើសកម្មភាពបះបោរប្រឆាំង ទាក់ទងការជួយក្រុមបាតករប្រឆាំងរដ្ឋប្រហារ និងរំដោះអ្នកដែលត្រូវបានចាប់ខ្លួន កាលពីខែមិថុនាឆ្នាំ២០១៕
មតិយោបល់