ព័ត៌មានជាតិ

វិប្បដិសារីមួយជីវិត! ប្ដីរយ៉ែរថយន្ត ក្រទ្បាប់សង្កត់ប្រពន្ធស្លាប់មួយរំពេច

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ៤ និង៤០នាទីជិតភ្លឺឈានចូលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះចរាចរណ៍ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ស្លាកលេខកំពង់ចាម 3A-4345 ក្រឡាប់បង្កទ្បើងដោយខ្លួនឯង ត្រង់ចំណុចផ្លូវជាតិលេខ ៥៨ ស្ថិតនៅភូមិចម្ការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

មូលហេតុ៖ អាយ៉ែរថយន្តថយក្រោយ ហើយប្រពន្ធឈរបញ្ជាឲ្យថយក្រោយ ប្តីស្តាប់មិនបាន ក៏ជាន់រថយន្តបន្ថែមល្បឿន បណ្តាលឲ្យក្រឡាប់រថយន្ត សង្កត់ប្រពន្ធស្លាប់នៅនឹងកន្លែង។

ជនរងគ្រោះប្រពន្ធឈ្មោះ សន ស្រីមុំ ភេទ ស្រី អាយុ ៣៨ ឆ្នាំ នៅភូមិបាក់ខែង សង្កាត់ ព្រែកលាប ក្រុងកំពង់ចាម ខេត្តកំពងចាម (ស្លាប់) និងប្តីឈ្មោះ យ៉េន សារ៉ាត ភេទ ប្រុស អាយុ ៤៤ ឆ្នាំ នៅភូមិឃុំជាមួយគ្នា៕

មតិយោបល់