ព័ត៌មានជាតិ

ក្មេងប្រុសអាយុ ០៩ឆ្នាំម្នាក់ លង់ទឹកស្រះស្លាប់ នៅស្រុកឱរ៉ាល់!

កំពង់ស្ពឺៈ កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ មានករណី ក្មេងប្រុសម្នាក់ បានលង់ទឹកស្លាប់ នៅចំណុចភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ជនរងគ្រោះឈ្មោះ ថា សុគា ភេទប្រុស អាយុ ០៩ឆ្នាំ ឪពុកឈ្មោះ ឆែម ថា អាយុ ២៩ឆ្នាំ
ម្ដាយឈ្មោះ ជា និត អាយុ ២៣ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងរងគ្រោះ បាននាំគ្នា ៤នាក់ ទៅលេងទឹកស្រះ ចម្ងាយ ៤៥០ម៉ែត្រពីផ្ទះក្មេងរងគ្រោះ ខណៈដែលឪពុកម្ដាយមិននៅ ដោយពួកគេ បាននាំគ្នាហែលតោងគល់ឈើ បណ្ដែតខ្លួនលេង ហើយក៏របូតដៃលង់ទឹកស្លាប់ជនរងគ្រោះតែម្ដង។

ភ្លាមៗនោះ ត្រូវបានក្មេងៗលេងជាមួយគ្នា រត់មកប្រាប់សាច់ញាតិ និងសមត្ថកិច្ច ឲ្យជួយអន្តរាយគមន៍ ប៉ុន្តែពេលទៅដល់ជនរងគ្រោះ បានស្លាប់បាត់បង់ជីវិតទៅហើយ។

តាមការត្រួតពិនិត្យ ដោយមានការចូលពីលោកមេភូមិ ជំទប់ទី១ លោកមេឃុំ និងសមត្ថកិច្ច សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកមែន រួចក៏ប្រគល់សពឲ្យឪពុកម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់