ភ្នំពេញៈ ស្ត្រីវ័យក្មេងម្នាក់អះអាងថា ខ្លួនពោះធំ ហើយមានអាការឈឺពោះ នៅពេលកំពុងដំណើរតាមផ្លូវ បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ សមត្ថកិច្ចមូលដ្ឋាន ទៅជួយ ហៅរថយន្តសង្គ្រោះឲ្យជួយអន្តរាគមន៍។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១និង១០នាទីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ តាមផ្លូវសហព័ន្ធរុស្សី នៅមុខព្រលានយន្តហោះ ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីខាងលើ បានឲ្យដឹងថា នាងមានឈ្មោះ សេង សុជា អាយុ២៣ឆ្នាំ មុខរបរដើរស៊ីឈ្នួលគេ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ក្រុងកំពត ខេត្តកំពត។
ប្រភពដដែល បន្តទៀតថា គាត់បានមកស្នាក់នៅភ្នំពេញ រយៈពេល៣ឆ្នាំមកហើយ មានប្តីជាកម្មករ ក្រោយពីគាត់មានផ្ទៃពោះ ប្តីបានចុះចោលបាត់ ទុកឲ្យគាត់រស់នៅជាមួយឪពុកម្តាយ ក្នុងស្ថានភាពក្រលំបាក។
នៅវេលាកើតហេតុ ខណៈគាត់កំពុងដើរតាមផ្លូវ ស្រាប់តែកើតមានអាការឈឺពោះ ទើបមានពលរដ្ឋឃើញ បានជួយរាយការណ៍ទៅសមត្ថកិច្ច ចុះមកជួយអន្តរាគមន៍ ហៅរថយន្តមន្ទីរពេទ្យបង្អែកពោធិចិនតុង ដឹកបញ្ជូនទៅពិនិត្យ តាមដានសុខភាព៕
មតិយោបល់