ព័ត៌មានជាតិ

ធ្លាប់សម្លាប់គេជាប់គុកជាង ៧ ចេញមកវិញដេញកាប់ប្អូនថ្លៃ រងរបួសធ្ងន់ ត្រូវសមត្ថកិច្ចវាយខ្នោះ

កណ្តាលៈ នៅវេលាម៉ោង០៤ និង៣០នាទី ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ មានករណីហិង្សាដោយចេតនាដ៏ឃោរឃៅ នៅចំណុចភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ប៉ាង ទិត្យ ភេទ ប្រុស អាយុ ៣៩ ឆ្នាំជនជាតិខ្មែរ មានមុខរបរ អាជីវករ (កាប់ជ្រូក) ទីលំនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល (មានស្នាមមុតចំស្មងជើងខាងស្តាំចំនួនមួយកន្លែង )។ ជនសង្ស័យ ឈ្មោះទី ធី ភេទ ប្រុសអាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កាប់ជ្រូក មានទីលំនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ខេត្តកណ្តល ធ្លាប់ជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ ៦ខែ ពីបទមនុស្សឃាតដោយចេតនា ជាប់នៅពន្ធធនាគារព្រៃស (ទើបនិងចេញ)។

វត្ថុតាងចាប់យក៖ កាំបិតប៉័ងតោចំនួន ០១ ដងឈើ មានប្រវែង ១២ សង់ទីម៉ែត្រ ផ្លែប្រវែង ១៩សង់ទីម៉ែត្រ។

សមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃខែឆ្នាំកើតហេតុខាងលើ ឈ្មោះ ប៉ាង ទិត្យ កំពុងតែកាត់សាច់ជ្រូក ដាក់ឲ្យម៉ូយយកទៅលក់បន្ត នៅក្នុងផ្សារព្រែកតូច ស្ថិតនៅភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ស្រាប់តែមានឈ្មោះ ទី ធី ត្រូវជាបងថ្លៃរបស់ជនរងគ្រោះ បានជិះម៉ូតូគុបមូល មកដល់កន្លែងលក់សាច់ជ្រូក ហើយបាននិយាយថា ហ្អែងទិញការ៉េមឲ្យកូនអាញស៊ី ធ្វើដូចជាបៀមក្ត និយាយរួចឈ្មោះទី ធី ចុះពីលើម៉ូតូ ស្ទុះទៅយកកាំបិតប៉័ងតោ កាប់សាច់ជ្រូកដែលជនរងគ្រោះទុក នៅកន្លែងកាប់សាច់ជ្រូក យកមកដេញកាប់ទៅលើជនរងគ្រោះ ឃើញដូច្នេះជនរងគ្រោះបានរត់ ហើយក៏ដួលទៅលើដី ពេលនោះឈ្មោះ ទី ធី បានកាប់ចំនួន០១កំបិតប៉័ងតោ (ចំស្មងជើងខាងស្ដាំ)របស់ជនរងគ្រោះ បណ្តាលរបួសមុតចេញឈាម។

ភ្លាមនោះត្រូវបានបងប្អូនអ្នកលក់ដូរ ជួយឃាត់កុំឲ្យកាប់ ហើយជនរងគ្រោះ បានរត់ចូលទៅផ្ទះអ្នកលក់ដូរ ដើម្បីអោយគេជួយ។ ចំណែកជនសង្ស័យ ក៏បានឡើងជិះម៉ូតូចេញទៅបាត់ ឯជនរងគ្រោះ ត្រូវបានបងប្អូនប្រជាពលរដ្ឋជួយយកទៅមន្ទីពេទ្យ ដើម្បីព្យាបាលរបួស។

ក្រោយទទួលបានព័ត៍ភ្លាម កម្លាំងអន្តរាគម៍ស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលព្រែកគយ បានចុះទៅដល់កន្លែងកើតហេតុ រួចធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកអធិកាដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់