ព័ត៌មានជាតិ

David​ ​Beckham​ ​និ​យា​យ​ថា​កូ​ន​ប្រុ​ស​រ​ប​ស់​លោ​ក​ជា​ ​Fan​ ​Arsenal​

កីឡាករ David Beckham បានបញ្ជាក់ថា កូនប្រុសរបស់គាត់ Romeo គឺជាក្រុមអ្នកគាំទ្របាល់ទាត់ Arsenal ។

តារាបាល់ទាត់ មកពីក្រុម LA Galaxy បានចំណាយពេលជាមួយនឹង អាជីពបាល់ទាត់របស់ខ្លួននៅ Manchester Unitedជាច្រើនមកហើយ នេះបើសម្តី David Beckham និយាយ។

កីឡាករ David Beckham និងកូនប្រុស Romeo អ្នកទាំងពីរគឺជាក៏ជាក្រុមអ្នកគាំទ្រ និង Man United ដែលស្ថិតនៅមួយផ្នែកនៃក្រុម Arsenal ផងដែរ ខ្ញុំមិនយល់ពីមូលហេតុដែលបានកើតឡើងនោះទេ គ្រាន់តែដឹងថា កូនប្រុសរបស់ខ្ញុំគាត់ចូលចិត្ត ក្រុម Arsenal ។

David Beckham បានបន្ថែមទៀតថា ខ្ញុំមិនដឹងពីមូលហេតុអ្វីនោះទេ គ្រាន់តែខ្ញុំបានប្រាប់គាត់ថា Arsene Wenger គឺជាមនុស្សគួរឲ្យរាប់អានណាស់ ហើយល្អទៀតផង ខណ:ពេលនោះគាត់បានឲ្យអាវយឺតជាមួយនឹង ឈ្មោះរបស់ខ្ញុំ ដែលជាលេខមួយដែលខ្ញុំពេញចិត្តទៀតផង។

រំឭកកាលពីឆ្នាំ កន្លងទៅ អតីតកីឡាករ ក្លិប AC Milan លោក David Beckham បានបំបាក់ Arsenal ដោយគ្រាប់បាល់ 4-3 ដែលជាលទ្ធផលក្នុង ១៦ ក្រុមចុងក្រោយ។

ខណ:ដែលឭកូនប្រុសរបស់ខ្លួន គាំទ្រ Arsenal លោកក៏មានការពិបាកចិត្តផងដែរ តែយើងមិនអាចហាមឃាត់ចំពោះការពេញចិត្តរបស់គាត់បានទេ៕

 

មតិយោបល់