សៀមរាមៈ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ មានករណីប្រទះឃើញគ្រោងឆ្អឹងមនុស្ស នៅខាងត្បូងផ្ទះមាត់ស្ទឹង ខាងកើតកំពង់ទឹកចម្ងាយ ៣៥ម៉ែត្រ ពីផ្ទះឈ្មោះ វ៉ន ឈឿម ភេទប្រុស អាយុ ៨៨ឆ្នាំ រស់នៅភូមិសន្ថន ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀបរាម។
ករណីនេះកម្លាំងជំនាញចុះដល់ទីតាំងត្រួតពិនិត្យសព ដែលមានការចូលរួមពីលោក ក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍ មេភូមិ ប្រជាការពារ និងគ្រូពេទ្យឃុំ ឃើញសាកសពពាក់អាវខ្មៅដៃខ្លី ខោពណ៌ខ្មៅជើងវែងឆ្នូតពណ៌ក្រហម ខោក្នុងពណ៌ស្លែរ ដេកផ្ងារពោះ មិនឃើញមានប័ណ្ណអ្វីសម្គាល់ខ្លួនឡើយ។
បញ្ជាក់៖ យោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ បានឲ្យដឹងថា សពនេះមិនមែនជាពលរដ្ឋ រស់នៅស្រុកក្រឡាញ់ទេ ប្រហែលលង់ទឹកស្លាប់ជាង ២ខែហើយអណ្តែត មកទើរច្រាំងស្ទឹងភូមិឃុំខាងលើ ក្រោយពិនិត្យរួចគ្រោងឆ្អឹង ត្រូវបានប្រគល់ជូនមេឃុំមេភូមិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់