កំពង់ធំៈ កាលពីវេលាម៉ោង១0 និង៤០នាទីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១០៧-១០៨ ភូមិរំចេក ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរ រថយន្ត បុកម៉ូតូ ក្នុងទិសដៅស្របគ្នា (ពីជើងទៅត្បូង) បណ្តាលឲ្យស្លាប់០២នាក់ (ប្រុសម្នាក់)។
រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខគ្មាន អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)។ ចំណែកម៉ូតូម៉ាកហុងដាឌ្រឹម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1Z-4540 បើកបរដោយឈ្មោះ ណាំ ឆៃ ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរកសិករ នៅភូមិគុមារ៉ែង ឃុំអណ្តូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ (ពាក់មួកសុវត្ថិភាព)។ អ្នករួមដំណើរឈ្មោះ ខៀវ មន ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរកសិករ នៅភូមិឃុំជាមួយអ្នកបើកបរម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្ថិភាព)។
មូលហេតុបឋម៖ អ្នកបើកបរម៉ូតូ បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន។
ក្រោយកើតហេតុវត្ថុតាង ត្រូវបានសមត្ថកិច្ច យករក្សាទុកនៅអធិការនគរបាល ស្រុកបារាយណ៍ ចំណែកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់