ព័ត៌មានជាតិ

ឆក់ឥតល្ហែយនៅខណ្ឌទួលគោក! សមត្ថកិច្ចហាក់បីដូចជាទប់ស្កាត់មិនបាន…

ភ្នំពេញ៖ កាលពីវេលាម៉ោង ១០ និង ៣៥នាទីយប់ ថ្ងៃទី២៨ ខែវិច្ចិកា ឆ្នាំ ២០១៩ មានករណីឆក់កាបូប ត្រង់ចំណុចក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣ តាមបណ្ដោយផ្លូវ១៨២ កែងនឹង២៥៣ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់៖
-លុយខ្មែរជាង២០ម៉ឺនរៀល
-លុយដុល្លារជាង២០ដុល្លារ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះនិងកូនស្រីបានជិះម៉ូតូមួយគ្រឿងម៉ាក ធូដេ ពណ៌ស្វាយ ពាក់ស្លាកលេខ 1FB-4955 ទៅទិញបន្លែរនៅផ្សារដើមគរ ដើម្បីធ្វើម្ហូប បន្ទាប់ពីទិញរួចត្រឡប់ទៅផ្ទះវិញ ខណៈមកដល់ចំណុចខាងលើមិនឆ្ងាយពីផ្ទះខ្លួនប៉ុន្មាន ភ្លាមនោះក៏មានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមបានធ្វើសកម្មភាពឆក់កាបូប ហើយជិះគេចខ្លួនក៏ប៉ះនឹងកម្លាំងសមត្ថកិច្ចកំពុងចុះល្បាត នាំគ្នាដេញចាប់ជនសង្ស័យប្រកៀកៗ ប៉ុន្តែដោយសារជនសង្ស័យមានជំនាញធ្វើឲ្យកម្លាំសមត្ថកិច្ចដេញមិនទាន់។ ក្រោយមកសមត្ថកិច្ចត្រឡប់មកកន្លែងកើតហេតុវិញ និងបានឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅរដ្ឋបាលទឹកល្អក់២ តែជនរងគ្រោះមិនចង់វែងឆ្ងាយក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ។

សូនបញ្ជាក់ករណីខាងលើនេះ មួយរយៈចុងក្រោយតាមបណ្ដាខណ្ឌនីមួយៗហាក់បីដូចជាកើតបទល្មើស ឆក់ លួច ប្លន់ ធ្វើឲ្យពលរដ្ឋរស់នៅទីក្រុងភ្នំពេញព្រួយបារម្មណ៍ពីបញ្ហានេះ សូមឲ្យសមត្ថកិច្ចពង្រឹងបន្ថែមក្នុងមូលដ្ឋានដែលគ្រប់គ្រងឡើងវិញផង មានការល្បាតជាប្រចាំកុំទុកឲ្យពលរដ្ឋបន្តរិះគន់បន្តទៅទៀត៕

មតិយោបល់