ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូបុករថយន្តស្លាប់ភ្លាមៗ នៅផ្លូវជាតិលេខ៤

កំពង់ស្ពឺ: នៅវេលាម៉ោង ២និ១៣នាទីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៌ រវាងម៉ូតូបុកនឹងរថយន្ត បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៣៥-៣៦ ចំណុចភូមិកែវឧត្តម ឃុំត្រពាំងគ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ម៉ូតូ០១គ្រឿងម៉ាកហុងដា c125 ស៊េរី ឆ្នាំ ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1f 1610 អ្នកបើកបរមិនស្គាល់ឈ្មោះ ធ្វើដំណើរពីលិចទៅកើត មកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្ត ១ គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ 2AT-5478 ធ្វើដំណើរពីកើតទៅលិច បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ សព ត្រូវបានយកមកដម្កល់ទុកមន្ទីរពេទ្យបង្អែកខេកំពង់ស្ពឺ។

ករណីនេះ ខូចខាតម៉ូតូ១គ្រឿងកម្រិតធ្ងន់ រថយន្ត០១គ្រឿងកម្រិតស្រាល ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង៕

មតិយោបល់