ព័ត៌មានជាតិ

ជនជាតិបារាំងម្នាក់ស្លាប់ ដោយសារ…

កំពង់ស្ពឺ: ជនជាតិបារាំងអនិកជនខ្មែរម្នាក់ បានស្លាប់ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យកាល់ម៉ែត។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជា ប៊ុនថុង ភេទប្រុស អាយុ៦៤ឆ្នាំ ជាអនិកជនខ្មែរ បារាំង ដែលមានប្រពន្ធឈ្មោះ ឆាយ សៀងលី អាយុ៣៤ឆ្នាំ មុខរបរ មេផ្ទះ ទីលំនៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មូលហេតុជនរងគ្រោះមានជំងឺប្រចាំកាយ ហើយបានដួល នៅវេលាម៉ោង ២និង00នាទី រំលងអាធ្រាត រួចបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីព្យាបាល រហូតដល់ម៉ោង១១និ៣០នាទី ទើបស្លាប់ ក្រយពេលកើតហេតុក្រុមគ្រួសារ បានយកសពមកធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានវិញ៕

 

មតិយោបល់