ភ្នំពេញៈ ខណៈដែលខ្សែរឿងលើកទី១ក្រោមចំណងជើងថា«ទេសចរណ៍ឋាននរក»នៅមិនទាន់ប៉ាន់ស្មានពី ទំហំជោគជ័យផង ស្រាប់តែតារាចម្រៀងនាងឈិត សុវណ្ណបញ្ញា ដែលទើបឱកាសបានសម្ដែងរឿងលើកដំបូងបានអះអាងថាខ្លួននឹងទទួលសម្ដែងរឿងជាលើកទី២ទៀត។ ក្នុងនោះសូម្បីតែត្រូវសម្ដែងជាតួអង្គកម្រិតណាក៏នាងប្រកាសទទួលយកដែរ។
នាងថាការសម្ដែងមិនមែនជាចំណូលចិត្តរបស់ខ្លួននោះទេ ប៉ុន្តែនាងនឹងខំប្រឹងប្រឹងបន្ទាប់ពីការសម្ដែងក្នងរឿង«ទេសចរណ៍ឋាននរក»ស្រាប់តែមានការនិយាយពីនាងច្រើនឡើងជាងមុន ក្នុងពេលដែលបទចម្រៀងនិពន្ធថ្មីក៏ត្រៀមប្រកាសឡើងទន្ទឹមគ្នា។ នាងថានាងចង់សម្ដែងឲ្យគ្រប់ទម្រង់មិនថាតួកាច តួស្លូត ឬតួក្រមិចក្រម៉ើម បើទោះជាការដាក់អារម្មណ៍អាចថា ជារឿងពិបាកខុសគ្នាដាច់ឆ្ងាយពីច្រៀងរាំ។
នាងថាផលិតករដែលចង់បាននាងសម្ដែងរឿង គឺមិនបាច់ឆ្លងផលិតកម្មនោះទេ ប៉ុន្តែប្រសិនបើរឿងមួយនេះតម្រូវឲ្យនាងសម្ដែងជាតួមិនល្អក៏ផលិតកម្មជំទាស់មិនឲ្យសម្ដែងផងដែរ។ ដោយឡែកចំពោះឈុតឆាកស្នេហារោលរាល ឬស៊ិចស៊ីលេចលើលេចក្រោម ក៏នាងប្រកាសមិនសម្ដែងនោះដែរ បើទោះជានាងប្រកាន់ជំហរសម្ដែងរឿងបន្ទាប់ដើម្បីឲ្យខ្លាំងក្នុងអាជីពសម្ដែង៕
https://youtu.be/J2ZoH2gcPco
https://youtu.be/QprqhvSlwlw
មតិយោបល់