ព័ត៌មានជាតិ

រថយន្តធំពាក់ស្លាកលេខ ព្រះសីហនុ 3A 5555 ពន្លះជាមួយម៉ូតូមួយគ្រឿងរងរបួសធ្ងន់៣នាក់នៅខេត្ត កែប

កែប: ករណីគ្រោះថ្នាក់ចរាចរណ៏ រវាងម៉ូតូ និងរថយន្តបណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ ដែលមានទិសស្របគ្នា ពីលិចទៅកើត ចន្លោះគីឡូម៉ែត្រ 25;26 តាមបណ្ដោយផ្លូវជាតិ33 ក្នុងភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ម៉ូតូជនរងគ្រោះម៉ាកហុងដាC125 ពណ៏ខ្មៅផលិតឆ្នាំ2014 ពាក់ស្លាកលេខ កំពត1H 0319 បើកបរពីលិច
ទៅកើតដោយឈ្មោះចាន់ វិចិត្រ ភេទប្រុសអាយុ25ឆ្នាំ ស្នាក់នៅភូមិចម្ការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្ដកែប (រងរបួសស្រាល)។
រួមដំណើរទី១មានឈ្មោះ ជិន និត ភេទប្រុស20ឆ្នាំ មានទីលំនៅ
ភូមិចម្ការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប (រងរបួសធ្ងន់) អ្នកទីឈ្មោះ រឿន ឡយ ភេទប្រុស អាយុ16ឆ្នាំ មានទីលំនៅភូមិអូរធំ ឃុំកូនសត្វ ស្រុកទឹកឈូរ ខេត្តកំពត ( រងរបួសធ្ងន់ ) ជនរងគ្រោះទាំង៣
មុខរបរកសិករ។

មុនពេលកើតហេតុជនរងគ្រោះបានបើកមកដល់ចំណុចកើតហេតុ ស្រាប់តែត្រូវរថយន្តម៉ាក peterbilt ព៌ណប្រផេះ
ពាក់ស្លាកលេខ ព្រះសីហនុ 3A 5555 បើកបរដោយឈ្មោះ រី បុកពីក្រោយយ៉ាងពេញទំហ៊ឹងបណ្តាលឲ្យជនរងគ្រោះដួលបោកផ្ទប់និងផ្លូវរងរបួសធ្ងន់។
ក្រោយពេល កើតហេតុអ្នកបើករថយន្ត បានបានរត់គេចខ្នួនបាត់ ចំណែកជនរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះ មណ្ឌលសុខ
ភាពពងទឹកដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តកែប។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅវាស់វែងកន្លែងកើតហេតុ និងយកម៉ូតូនិងរថយន្ត យកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកដំណាក់ចង្អើរជាបណ្តោះ
អាសន្នដើម្បីបំពេញសំណុំរឿងនិងរងចាំការដោះស្រាយ៕

 

មតិយោបល់