ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

កំពូល​កីឡា​ប្រដាល់ Floyd ត្រូវបាន​តារាចម្រៀង​រ៉េ​ប T.I វាយ​នឹង​កៅ​អ៊ី​

​តារាចម្រៀង​រ៉េ​ប T.I និង​កីឡាករ​ប្រដាល់​លំដាប់​ពិភពលោក Floyd Mayweather បាន​វាយតប់​គ្នា​នៅក្នុង​ភោជនីយ៍ដ្ឋាន​មួយកន្លែង កាលពី​យប់​ថ្ងៃ​អាទិត្យ​កន្លងទៅនេះ​។​

​យោង​តាម​សាក្សី​នៅ​កន្លែង​កើត​បានឲ្យដឹងថា មុន​កើតហេតុ គេ​ឃើញ​កីឡាករ Floyd អង្គុយ​ញ៉ាំ​អាហារ​នៅក្នុង​ភោជនីយ៍ដ្ឋាន ហើយ​ភ្លាម​នោះ​គេ​ឃើញ​តារាចម្រៀង​រ៉េ​ប T.I ដើរ​ចូលមក នឹង​បាន​យក​កៅ​អ៊ី​វាយ​ទៅលើ Floyd ទើប​បណ្ដាលឲ្យ​មាន​ការភ្ញាក់​ផ្អើល​ដល់​ម​នុស្ស​ជាច្រើន ពួកគេ​ទាំង​ពីរ​នាក់​មិន​បាន​វាយ​គ្នា​យូរ​នោះទេ ព្រោះ​ត្រូវ​អង្គរក្ស​ដែល​មាន​មាឌ​យក្ស​បំបែក និង​បាន​ចាក​ចេញ​មុន​ពេល​ដែល​ប៉ូលិស​បាន​មកដល់​។​

​បើ​តាម​ទស្សនាវដ្ដី TMZ បានឲ្យដឹងថា មុនពេល​កើតហេតុ ប្រពន្ធ​របស់ T.I បាន​បង្ហោះ​រូបភាព​នៅលើ​បណ្ដាញ​សង្គម Instagram ជាមួយនឹង​កូនស្រី​របស់ Floyd ហើយ Floyd បាន​និយាយ​ទៅកាន់ T.I ថា “​គ្រប់គ្រង​ឆ្កែ​ញី​របស់​អ្នក​ឲ្យបាន​ល្អ​“​។ ពាក្យ​នេះ​ចង់​សំដៅ​ទៅលើ​ប្រពន្ធ​របស់ T.I ដែល​បង្ហោះ​រូបភាព​កូនស្រី​របស់ Floyd ទើប​ធ្វើឲ្យ T.I ខឹង​យ៉ាង​ខ្លាំង រហូត​ដល់​កើតមាន​ជម្លោះ​នេះ​។​

​ក្រោយពី​កើតមាន​ជម្លោះ​នេះ ប្រភព​ព័ត៌មាន​ពី​ប៉ូលិស​បានឲ្យដឹងថា T.I និង Floyd ត្រូវបាន​ប៉ូលិស​អញ្ជើញ​ចូល​ខ្លួន​ដើម្បី​ផ្ដល់​ចម្លើយ ប៉ុន្តែ​ការអញ្ជើញ​នេះ​ហាក់ដូចជា​គ្មាន​ប្រសិទ្ធិភាព​នោះទេ​៕​

T.I-Floyd

មតិយោបល់