កំពង់ឆ្នាំងៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តកូរេនិងរថយន្តបាឡែនបានព្រលះគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលកាលពីកាលពីល្ងាចថ្ងៃទី ៦ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិក្បាលថ្នល់ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
តាមប្រភពព័ពីសមត្ថកិច្ចបានឲ្យដឹងថាក្នុងករណីខាងលើនេះមានសភាពធ្ងន់ធ្ងរពិតមែន ក៏ប៉ុន្តែពុំបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសធ្ងន់ធ្ងរឡើយគ្រាន់តែរលាត់ដៃជើងតែប៉ុណ្ណោះ។
តាមមូលហេតុមកពីអ្នកបើកបររថយន្តបាឡែនជាអ្នកបង្កដោយសារតែបើករេចង្កូតចូលទៅចំណីផ្លូវខាងស្តាំរបស់រថយន្តកូរេដែលធ្វើដំណើរបញ្ច្រាសទិសគ្នា។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនិងស្ទូចរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ខេត្តកំពង់ឆ្នាំងដើម្បីរងចាំការដោះស្រាយ៕


មតិយោបល់