ព័ត៌មានជាតិ

ពលរដ្ឋរិះគន់ កន្លែងផ្ញើម៉ូតូ ក្នុងព្រលានយន្តហោះអន្តជាតិភ្នំពេញមានតម្លៃថ្លៃ

ភ្នំពេញៈ ប្រជាពលរដ្ឋទៅទទួលបងប្អូន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតនៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ បានលួចបង្ហើបប្រាប់ Post News នាវេលាម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ថា ទីតាំងកន្លែងផ្ញើម៉ូតូ មានតម្លៃថ្លៃរហូតដល់មួយគ្រឿង ២ពាន់រៀល ហើយបច្ចេកវិទ្យាទំនើបពេក ពួកគាត់ចង់សំណូមពរ ទៅអ្នកគ្រប់គ្រងឲ្យមានអ្នកប្រចាំការ ២៤ ម៉ោងផង ដើម្បីចាំជួយណែនាំអំពីរបៀបប្រើប្រាស់។

ដោយសារមានអ្នកខ្លះចេះ ឯមួយចំនួនទៀតមិនសូវចេះ បង្កផលវិបាកដល់ពួកគាត់ ពេលចេញចូលម្ដងៗ ហើយជាពិសេសនោះ ពួកគាត់ចង់ឲ្យអ្នកប្រចាំការទីនោះ ប្រើពាក្យសម្ដីឲ្យបានទន់ភ្លន់ផងដែរ។

ពាក់ព័ន្ធករណីនេះ ភ្នាក់ងារយើង មិនមានលេខដើម្បីទំនាក់ទំនង ទៅកាន់អ្នកគ្រប់គ្រងនៅព្រលាន សុំការបកស្រាយបាននោះទេ ប៉ុន្តែនឹងស្វាគមន៍រាល់ការបំភ្លឺ ចំពោះបញ្ហានេះ៕

មតិយោបល់